ប្រទេស ចិន​ត្រូវ​បាន​រាយការណ៍​ថា​គ្រោង​នឹង​លប់​បំបាត់​ការ​កំណត់​ចំនួន​កូន​នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ។


យោង​តាម​ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន ឲ្យ​ដឹង​​ថា នា​ពេល​បច្ចុប្បន្ន​នេះ ប្ដី​ប្រពន្ធ​មួយ​គូ​អាច​មាន​កូន​ច្រើន​បំផុត​ត្រឹម ២ នាក់​ប៉ុណ្ណោះ ដោយ​ច្បាប់​នេះ​ជំនួស​ច្បាប់​ចាស់​កាល​ពី​ឆ្នាំ ២០១៦ ដែល​កំណត់​ឲ្យ​មាន​កូន​ត្រឹម​ម្នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ។ ប៉ុន្តែ​រដ្ឋាភិបាល​ចិន គ្រោង​នឹង​លប់​បំបាត់​ការ​កំណត់​ចំនួន​កូន​នេះ​ទាំង​ស្រុង ដើម្បី​អនុញ្ញាត​ឲ្យ​គ្រួសារ​អាច​មាន​កូន​តាម​ដែល​ពួកគេ​ចង់​បាន។


ចំណែក​ប្រភព​មួយ​ផ្សេង​ទៀត​ឲ្យ​ដឹង​ដែរ​ថា ការ​សម្រេច​ចិត្ត​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ ២០១៨ ហើយ​រដ្ឋាភិបាល​នឹង​ប្រកាស​លទ្ធផល​នៅ​ដើម​ឆ្នាំ ២០១៩។

គួរ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ប្រទេស​ចិន មាន​ប្រជាជន​សរុប​ចំនួន ១,៤​ពាន់​លាន​នាក់ ស្មើ​នឹង ១៩%​នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក ហើយ​អាច​នឹង​កើន​យ៉ាង​លឿន​ទៀត​ប្រសិន​បើ​ច្បាប់​កំណត់​យក​កូន​នេះ​ត្រូវ​បាន​លុប​បំបាត់៕

ប្រភព៖ sabay.com.kh