ក្នុងចំណោមប្តី និងប្រពន្ធរបស់អ្នក ប្រសិនជាហ៊ានតែមានឆ្នាំមួយក្នុងចំណោមឆ្នាំទាំង៣ខាងក្រោម នឹងអាចក្លាយជាអ្នកមានជាមិនខាន។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បើអ្នកទាំង២ មានម្នាក់កើតក្នុងឆ្នាំរោង ជាធម្មតា គ្រួសាររបស់អ្នកមានសភាពនឹងនរ ហើយមានអាហារ និងខោអាវគ្រប់គ្រាន់។ ជាពិសេស ក្រោយពេលដែលរៀបការរួច គេតែងតែអាចទទួលបានជោគជ័យក្នុងមុខរបរ។ ជាហេតុដែលមិនយូរមិនឆាប់ នឹងអាចក្លាយជាអ្នកមានជាមិនខានឡើយ។
ឆ្នាំកុរ
បើអ្នកទាំងពីរ មានម្នាក់កើតក្នុងឆ្នាំនេះ ទោះបីជាម្នាក់ទៀត មានសំណាងមិនសូវល្អ ក៏អាចរស់នៅជាមួយគ្នាដោយមានសុភមង្គលផងដែរ។ ជាពិសេស អ្នកដែលកើតក្នុងឆ្នាំនេះ គឺមានភាពស្មោះត្រង់ចំពោះគ្រួសារ។ ដូចនេះ អ្នកនឹងអាចមានវាសនាក្លាយជាអ្នកមានជាមិនខានឡើយ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់។ ជាហេតុដែលធ្វើឲ្យគ្រួសារមានសុភមង្គលបាន។ ជាពិសេស អ្នកដែលកើតក្នុងឆ្នាំនេះ នឹងធ្វើឲ្យគ្រួសាររបស់គេរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះ នៅចុងបញ្ចប់ គេនឹងអាចរស់នៅបានយ៉ាងសុខស្រួល៕