នៅពេលដែលអ្នកម្តាយធ្វើបែបនេះ នឹងធ្វើឲ្យទឹកដោះរបស់អ្នកប្រែជាតិចទៅៗ។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកម្តាយតែងនឿយហត់ខ្លាំង ដោយការងារអ្វីក៏ធ្វើខ្លួនឯង មិនឲ្យអ្នកដទៃជួយ នោះនឹងធ្វើឲ្យទឹកដោះរបស់អ្នកប្រែជាតិចទៅៗ។ ជាហេតុដែលធ្វើឲ្យកូនមិនមានទឹកដោះបៅគ្រប់គ្រាន់ទៀតឡើយ។ ដូចនេះ អ្នកម្តាយមិនគួរនឿយហត់ពេកទេ ទើបមិនធ្វើឲ្យទឹកដោះអ្នកបាត់បង់ដោយមិនដឹងខ្លួន។
- នៅពេលដែលអ្នកម្តាយតែងមានអារម្មណ៍មិនល្អ មួលម៉ៅខ្លាំង នោះនឹងអាចប៉ះពាល់ដល់ផ្លូវចិត្តអ្នក ដោយធ្វើឲ្យអ្នកមិនមានអារម្មណ៍ក្នុងការបំបៅទឹកដោះដល់កូន។ ជាហេតុដែលធ្វើឲ្យទឹកដោះរបស់អ្នកនឹងតិចទៅៗ។ ដូចនេះ កូននឹងមិនមានទឹកដោះបៅនោះទេ។
- បើអ្នកម្តាយមិនចូលចិត្តញ៉ាំទឹក ដោយពិសារទឹកតិច នោះអ្នកនឹងមិនមានទឹកដោះសម្រាប់បំបៅកូនឡើយ ព្រោះទឹកដោះរបស់អ្នកម្តាយមាន៨០%ជាទឹក។ ជាពិសេស នៅពេលដែលអ្នកម្តាយញ៉ាំទឹកតិច នឹងងាយធ្វើឲ្យអ្នកក្តៅក្នុង ថែមទាំងអាចធ្វើឲ្យកូនក្តៅក្នុងដូចគ្នា ព្រោះកូនបៅទឹកដោះអ្នក។ ដូចនេះ អ្នកម្តាយគួរតែញ៉ាំទឹកឲ្យបានច្រើន ទើបអាចមានទឹកដោះច្រើនក្នុងការបំបៅកូន៕