ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាការទទួលទានផ្អែម ឬអាហារមានផ្ទុកជាតិស្ករច្រើនអាចជះផលប៉ះពាល់អវិជ្ជមានចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលអ្នកគួរធ្វើក្រោយទទួលទានស្ករ ឬអាហារផ្អែមច្រើន ៖

១. ទទួលទានទឹកឱ្យបានច្រើន

រាល់ពេលអ្នកឃ្លានអ្វីផ្អែម ចូរទទួលទានទឹកមួយកែវ។ ការធ្វើបែបនេះមិ​នត្រឹមតែជួយបន្ថយភាពឃ្លានប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយផងដែរ។ អ្នកអាចបន្ថែមក្រូចឆ្មារក្នុងទឹកដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

២. ទទួលទានបន្លែផ្លែឈើស្រស់ៗ

ត្រូវប្រាកដថាអ្នកបានរួមបញ្ចូលបន្លែផ្លែឈើស្រស់ៗក្នុងរបបអាហារប្រចាំថ្ងៃ។ ជាតិសសៃជួយកម្ចាត់ជាតិពុលផ្សេងៗពីក្នុងពោះវៀន។ បន្លែបៃតងនិងផ្លែឈើស្រស់ៗក៏ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែនិងវីតាមីនចាំបាច់ផងដែរ។ ហើយវាកាន់តែងាយស្រួលក្នុងការកម្ចាត់អ្វីផ្អែមៗ ប្រសិនបើរាងកាយទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវគ្រប់គ្រាន់។

៣. ទទួលទានគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ

ជាប្រភពនៃអាស៊ីតខ្លាញ់ល្អជួយប្រឆាំងការរលាកដែលបង្កឡើងដោយស្ករ។ ទោះជាយ៉ាងណាកុំទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។

៤. ទទួលទានអាហារសម្បូរប្រូតេអ៊ីនគុណភាពខ្ពស់

​ប្រូតេអ៊ីនចាំបាច់ក្នុងការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ដោយសារការទទួលទានអាហារផ្អែម ឬស្ករច្រើន។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ដូចជាសាច់មាន់ ស៊ុត និងត្រីក្នុងរបបអាហារប្រចាំថ្ងៃ។

៥. ចៀសវាងទទួលទានអាហារនិងភេសជ្ជៈសម្បូរជាតិស្ករខ្ពស់ច្រើន

ព្យាយាមកាត់បន្ថយការទទួលទានស្ករ ឬអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករខ្ពស់។

៦. ធ្វើលំហាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយរឹងមាំប្រសើរ។ ការធ្វើលំហាត់ប្រាណជួយរាងកាយបញ្ចេញជាតិពុលតាមរយៈញើស ហើយក៏ដុតបំផ្លាញកាឡូរីច្រើនហួសដែលរបបអាហារមានផ្ទុកជាតិស្ករខ្ពស់នាំមកផងដែរ។

៧. គេងឱ្យបានគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ក៏ជាកត្តាហានិភ័យចម្បងមួយនៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ នេះក៏ព្រោះតែការគេងមិនបានគ្រប់គ្រាន់បណ្ដាលឱ្យរាងកាយស្ត្រេស ហើយកម្រិតនៃជាតិស្ករក្នុងឈាមក៏កើនឡើងដើម្បីប្រាកដថារាងកាយមានថាមពលគ្រប់គ្រាន់នឹងប្រយុទ្ធប្រឆាំងភាពតានតឹងក្នុងអារម្មណ៍នោះ។ ដូច្នេះប្រសិនបើកម្រិតនៃជាតិស្ករក្នុងឈាមរបស់អ្នកហាក់ដូចជាគ្រប់គ្រងមិនបាន ហើយមិនដឹងមកពីមូលហេតុអ្វី ចូរសួរខ្លួនឯងថាតើបានគេងគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ឬនៅ? ប្រសិនបើនៅទេនោះដំណោះស្រាយដ៏ប្រសើរបំផុត គឺគេងឱ្យបានគ្រប់គ្រាន់។

៨. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

គ្រប់គ្នាសុទ្ធតែដឹងហើយថាការទទួលទានទឹកឱ្យបាន ២ លីត្រក្នុងមួយថ្ងៃ គឺសំខាន់ណាស់ដើម្បីរក្សាបានជាតិទឹកគ្រប់គ្រាន់ និងអាចកម្ចាត់ចោលរាល់ជាតិពុលនិងកាកសំណល់ផ្សេងៗចេញពីក្នុងរាងកាយ។ ថាតើអ្នកធ្លាប់ដឹងទេថាការទទួលទានទឹកមិនបានគ្រប់គ្រាន់ក៏អាចបណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បានដែរ? នេះក៏ព្រោះតែឈាមប្រែជាតិខាប់ដែលបណ្ដាលឱ្យជាតិស្ករក្នុងលំហូរឈាមប្រមូលផ្ដុំឡើង។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺវាអាចបង្កជាវដ្ដដ៏គ្រោះថ្នាក់មួយដោយកង្វះជាតិទឹកក្នុងរាងកាយអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម ហើយការកើនឡើងនូវកម្រិតជាតិស្ករក្នុងឈាមអាចបណ្ដាលឱ្យអ្នកនោមញឹក ហើយការនោមញឹកនេះកាន់តែធ្វើឱ្យអ្នកខ្សោះជាតិទឹកក្នុងរាងកាយ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង