នៅពេលដែលកូនមិនទាន់បានអាយុមួយខួប health.com.kh សូមប្រាប់អ្នកថា អ្នកមិនគួរប្រើគ្រឿងផ្សំមួយចំនួនដើម្បីចម្អិនបបរឲ្យកូនញ៉ាំឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពកូនបាន។ តើមានគ្រឿងផ្សំអ្វីខ្លះទៅ?
- នៅពេលដែលកូនមិនទាន់អាយុមួយខួប អ្នកមិនត្រូវប្រើអំបិលក្នុងគ្រឿងផ្សំកូនទេព្រោះវាអាចប៉ះពាល់ដល់សុខភាពកូនបាន។
- នៅពេលដែលកូនមិនទាន់បានមួយខួប អ្នកក៏មិនអាចឲ្យកូនញ៉ាំទឹកឃ្មុំដែរ ព្រោះអាចធ្វើឲ្យកូនពុលបាន។
- ស្ករក៏អ្នកមិនអាចប្រើក្នុងបបរ ឬអាហារផ្សេងៗដែលអ្នកធ្វើឲ្យកូនញ៉ាំនៅពេលដែលគេមានអាយុមិនទាន់មួយខួបដែរ ព្រោះវាក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនដូចគ្នា។
- នៅពេលដែលកូនស្ថិតក្រោមអាយុមួយឆ្នាំ អ្នកមិនអាចឲ្យកូនញ៉ាំសណ្តែកដីឡើយ ព្រោះវាអាចធ្វើឲ្យកូនកើតហឺតបាន។
- ពងមាន់ឆៅក៏អ្នកមិនអាចឲ្យកូនអាយុក្រោមមួយខួបញ៉ាំបានដែរ។ ទោះបីជាកូនអាយុលើសមួយឆ្នាំក៏ដោយក៏អ្នកមិនអាចឲ្យគេញ៉ាំពងមាន់ដែលមិនទាន់ឆ្អិនដែរ។
- ចុងក្រោយអ្នកមិនគួរឲ្យកូនដែលមានអាយុក្រោមមួយខួបញ៉ាំអាហារដែលមានវីតាមីនអេខ្ពស់ទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូនបាន៕