ប្រសិនជាអ្នកម្តាយកំពុងតែស្ថិតក្នុងដំណាក់កាលមានផ្ទៃពោះ អាហារ២នេះមិនគួរញ៉ាំឡើយ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយមិនគួរបរិភោគអាហារឆៅទេ ជាពិសេស ត្រីឆៅតែម្តង ព្រោះក្នុងនោះមានផ្ទុកមេរោគដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។ ដូចនេះ អ្នកគួរតែយកទៅចម្អិនជាមុនសិន ទើបអាចពិសារប្រកបដោយសុវត្ថិភាព។
  2. អ្នកម្តាយមិនគួរញ៉ាំមីកញ្ចប់ច្រើនទេ ព្រោះសារធាតុដែលមានក្នុងនោះក៏មិនល្អចំពោះសុខភាពរបស់អ្នក និងកូនក្នុងផ្ទៃផងដែរ។ នៅពេលដែលអ្នកបរិភោគច្រើន នឹងអាចធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អាហារ២ប្រភេទនេះ អ្នកម្តាយមិនគួរញ៉ាំច្រើនឡើយ ទើបមិនបំផ្លាញកូនដោយមិនដឹងខ្លួន៕