ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​អាច​សម្របសម្រួល​ដល់​ជាតិពុល និង​កាក​សំណល់​ពុល​ទាំងឡាយ​ក្នុង​សរីរាង្គ​បាន​។ វា​ក៏​សំខាន់​ណាស់​ដែរ​សម្រាប់​សុខភាព​រាង​កាយ ព្រោះ​បើសិនជា​គ្មាន​ថ្លើម​ទេ ជាតិពុល​នឹង​សាយភាយ​ពេញ​រាង​កាយ និង​ចាប់ផ្តើម​ឈឺ​ជា​មិន​ខាន​។ ថ្លើម​នឹង​បំ​លែង​ជាតិពុល​ទៅ​ជា​កាក​សំណល់ ហើយ​រាង​កាយ​នឹង​មាន​សុវត្ថិភាព​តាម​រយៈ​បញ្ចេញ​កាក​សំណល់​នេះ​តាម​ទឹកនោម ឬ​លាមក​។

បើសិនជា​អ្នក​មិន​យកចិត្តទុកដាក់​ចំពោះ​សរីរាង្គ​មួយ​នេះ​ទេ សុខភាព​អ្នក​នឹង​រង​ភាព​ទ្រុត​ទ្រោម​ជា​មិន​ខាន​។ យ៉ាងណាមិញ កុំ​ទាន់​ភ័យ​អី ខាងក្រោម​នេះ​ខ្ញុំ​នឹង​បញ្ហា​អំពី​អាកា​រៈ​ប្រកាស​អាសន្ន​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា ថ្លើម​កំពុង​តែ​ធ្វើការ​មិន​បាន​ល្អ ដូច្នេះ​ដល់​ពេល​ដឹង​ហើយ គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ដោះស្រាយ​វា​ឲ្យ​បាន​លឿន​ទៅ​។

ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន
បើសិនជា​ថ្លើម​ខូច​ហើយ ជាតិពុល​ទាំងអស់​អាច​នឹង​សល់​ពេញ​ខ្លួន ដែល​ជា​ហេតុ​នាំ​ឲ្យ​ឡើង​ទម្ងន់ ដូច្នេះ​ទោះបីជា​ខំប្រឹង​ហាត់ប្រាណ​យ៉ាងណា​ក៏​អត់​ប្រយោជន៍​ដែរ​។

អា​ឡែ​ហ្ស៊ី
បើសិនជា​អ្នក​កំពុង​តែ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម នោះ​ថ្លើម​មិន​អាច​យកឈ្នះ​នូវ​សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី​ឡើយ ដូច្នេះ​ទោះបីជា​មានរឿង​អ្វី​ប​ន្តី​ច​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នកមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​បាន​ដែរ​ដូច​ជា ឈឺក្បាល រមាស់​ស្បែក ឬ​វិលមុខ​ជាដើម​។

អស់កម្លាំង​រ៉ាំរ៉ៃ
គ្រូពេទ្យ​ជា​ច្រើន​បាន​និយាយ​ថា ការ​អស់កម្លាំង​រ៉ាំរ៉ៃ​គឺជា​អាកា​រៈ​ចំបង​បំផុត​នៅ​ពេល​ដែល​ថ្លើម​មាន​ជាតិពុល​ច្រើន​។ ក្រៅពី​អស់កម្លាំង អ្នក​អាច​នឹង​មាន​អាកា​រៈ​ឈឺចាប់​ផ្សេង​ៗ​ថែម​ទៀត​។

បែកញើស​ច្រើន និង​ធំក្លិន​ខ្លួន
គ្រូពេទ្យ​បាន​ប្រៀបធៀប​ថ្លើម​ជាមួយនឹង​ឡាន​។ បើសិនជា​អ្នក​បើកឡាន​រយៈពេល​យូរ​ដោយ​មិន​បាន​ឈប់​សោះ អ្នក​អាច​នឹង​មើលឃើញ​សីតុណ្ហភាព​ក្នុង​ឡាន​ឡើង​ខ្ពស់​មិន​ខាន​។ ដូច្នេះ​ថ្លើម​ក៏​ដូច​គ្នា កាលណា​វា​ធ្វើការ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​បែកញើស​ច្រើន រហូត​ដល់​ធំក្លិន​ខ្លួន​បាន​ទៀត​ផង​។

កើត​មុន
អ្នក​ក៏​គួរតែ​ដឹង​ដែរ​ថា កាលណា​ជាតិពុល​ក្នុង​ខ្លួន​មាន​ច្រើន វា​នឹង​ធ្វើ​ឲ្យ​អ​តុល្យភាព​អ័រម៉ូន​រហូត​ដល់​កើត​មុន​លើ​រាង​កាយ​បាន​។

ក្លិន​មាត់អាក្រក់
ក្លិន​មាត់អាក្រក់​ក៏​ជា​អាកា​រៈ​មួយ​បង្ហាញ​ថា​ថ្លើម​កំពុង​តែ​ធ្វើការ​មិន​បាន​ល្អ​ដែរ​។ ដូច្នេះ​បើសិនជា​ឧស្សាហ៍​មាន​បញ្ហា​នេះ​កើតឡើង​មែន យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​បំផុត​៕