ជំងឺ​កូនក្រៅស្បូន​កើតឡើង​ដោយនៅ​ពេល​ដែល​មេជី​វិត​ឈ្មោល និង​ញី​ដែល​រលាយ​ចូល​គ្នា​ហើយ​នោះ​កាច់​សម្បុក​ក្រៅ​ស្បូន​។ ការ​មាន​ផ្ទៃពោះ​ធម្មតា​គឺ​ត្រូវ​ឲ្យ​មេជី​វិត​ទាំង​ពីរ​ដែល​រលាយ​ចូល​គ្នា​នោះ​កាច់​សម្បុក​ក្នុង​ស្បូន​។

ជំងឺ​កូនក្រៅស្បូន​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​នៅ​ក្នុង​បំពង់​ដៃ​ស្បូន​តែ​ម្តង​។ យ៉ាងណាមិញ​ករណី​ខ្លះ កូនក្រៅស្បូន​ក៏​អាច​មាននៅ​ក្នុង​ពោះ ក្រពេញ​អូ​វ៉ែ ឬ​មាត់ស្បូន​ដែរ​។ ជំងឺ​មួយ​នេះ​មិនមែន​ជា​រឿង​ធម្មតា​ឡើយ ហើយ​មេជី​វិត​ទាំង​ពីរ​ដែល​រលាយ​ចូល​គ្នា​នោះ​ក៏​មិន​អាច​មានជីវិត​រស់ និង​លូតលាស់​បាន​ដែរ​។ បើសិនជា​មិន​មានការ​ព្យាបាល​ទែ វា​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន​។

ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ១០០០​នាក់ មាន​អ្នក​កើត​ជំងឺ​កូនក្រៅស្បូន​រហូត​ដល់ ២០​នាក់​ទៅ​ហើយ ដែល​ក្នុង​នោះ​មាន​កត្តា​ច្រើន​ណាស់​ដែល​នាំ​ឲ្យ​ពួក​គេ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​ដូច​ជា​៖

១-ធ្លាប់​មាន​កូនក្រៅស្បូន​ពី​មុន​រួច
២-មានការ​រលាក ឬ​ការ​បង្ក​រោគ​នៅ​បំពង់​ដៃ​ស្បូន
៣-មាន​បញ្ហា​ក្នុង​ការ​មានកូន​ដូច​ជា មិន​អាច​មានកូន​បាន
៤-រចនាសម្ព័ន្ធ​របស់​ស្បូន និង​បំពង់​ដៃ​ស្បូន​មិនធម្មតា
៥-ជម្រើស​នៃ​ការ​ពន្យា​កំណើត ជា​ពិសេស​ការ​ដាក់​កង​ក្នុង​ស្បូន​តែ​ម្តង
៦-ជក់បារី​៕