ការ​មាន​ផ្ទៃពោះ​ក្រោយ​ពី​រៀប​ការ​រួច​គឺជា​រឿង​មួយ​អស្ចារ្យ​ខ្លាំង​ណាស់ ហើយ​វា​ក៏​ជា​បំណងប្រាថ្នា​របស់​ស្ត្រី​គ្រប់​រូប​ផង​ដែរ ជា​ពិសេស​នៅ​ពេល​បានកូន​ភ្លោះ​តែ​ម្តង ព្រោះ​វា​ប្រៀប​ដូច​ជា​ធ្លាក់​ដុំ​ពេជ្រ​មក​ពីលើ​មេឃ​អ​ញ្ចឹ​ង​។ ការ​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ដោយ​ធម្មជាតិ គឺជា​រឿង​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ ប៉ុន្តែ​ខណៈ​ពេល​ដែល​ការ​ព្យាបាល​ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ឬ​ការ​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​ដោយ​វិធី​សប្ប​និមិត្ត IVF គឺ​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បានកូន​ភ្លោះ​។

កូនភ្លោះ​ភាគច្រើន​គឺ កូនភ្លោះ​ភេទ​ផ្ទុយ​គ្នា ដោយសារ​តែ​ក្នុង​ពេល​ជ្រុះ​អូ​វ៉ុល មានការ​បញ្ចេញ​មេជី​វិត​ញី​រហូត​ដល់​ពីរ​គ្រាប់ ខណៈ​ពេល​ដែល​កូនភ្លោះ​ភេទ​ដូច​គ្នា គឺជា​រឿង​កម្រ ហើយ​ក៏​កើតឡើង​ដោយសារ​តែ​មេជី​វិត​ញី​មួយ​គ្រាប់​បំបែក​ខ្លួន​ជា​ពីរ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ភ្លាម​ៗ​។

យ៉ាងណាមិញ មាន​កត្តា​ច្រើន​ណាស់​ដែល​កើតឡើង​តាម​បែប​ធម្មជាតិ ហើយ​កត្តា​ផ្សេង​ៗ​ទៀត​មួយ​ចំនួន​ក៏​អាច​គ្រប់គ្រង​បាន​ដើម្បី​បង្កើន​ឱកាស​ទទួល​បានកូន​ភ្លោះ​ដែរ​ដូច​ជា​៖

១- ស្ត្រី​ដែល​មាន​អាយុ​កាន់តែ​ច្រើន ទំនងជា​ងាយ​មានកូន​ភ្លោះ​។ យ៉ាងណាមិញ ការ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ក៏​អាច​មាន​ដែរ ជា​ពិសេស​កាលណា​ស្ត្រី​មានកូន​ក្នុង​វ័យ​កាន់តែ​ច្រើន ការ​រលូត​កូន​ក៏​កាន់តែ​ខ្ពស់​ដែរ
២-ស្ត្រី​ដែល​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​គឺ​មានឱកាស​បានកូន​ភ្លោះ​រហូត​ដល់ ៥​ដង​ឯណោះ
៣-តាម​ការ​សិក្សា​អំពី​កូនភ្លោះ​មួយ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បន្ត​បំបៅ​ដោះ​កូន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ទៀត​ទំនងជា​អាច​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ច្រើន​ជាង​ស្ត្រី​ដែល​មិន​បាន​បំបៅ​ដោះ​កូន​រហូត​ដល់ ៩​ដង​។
៤-បើសិនជា​ស្ត្រី​កំពុង​តែ​ប្រើ​ថ្នាំ​ពន្យា​កំណើត​រយៈពេល ៦​ខែ​ឡើង​ទៅ នោះ​រាង​កាយ​របស់​នាង​នឹង​ប្រើប្រាស់​ថ្នាំ​នេះ​ដើម្បី​គ្រប់គ្រង​អ័រម៉ូន​។ ដូច្នេះ​នៅ​ពេល​នាង​ឈប់​ប្រើ​ថ្នាំ រាង​កាយ​នឹង​ចាប់ផ្តើម​សម្របសម្រួល​អ័រម៉ូន​នេះ​ដោយ​ខ្លួនឯង​ម្តងទៀត ដែល​ជា​ហេតុ​នាំ​ឲ្យ​បញ្ចេញ​អ័រម៉ូន​កាន់តែ​ច្រើន​។ ដូច្នេះ​វា​ក៏​ធ្វើ​ឲ្យ​ក្រពេញ​អូ​វ៉ែ​បញ្ចេញ​មេជី​វិត​ញី​ច្រើន​ក្នុង​ពេល​ជ្រុះ​អូ​វ៉ុល​ដំបូង ឬ​ទី​ពីរ​ក្រោយ​ពី​ឈប់​ប្រើ​ថ្នាំ​ពន្យា​កំណើត​ដែរ​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង