អ្នកម្តាយដែលទើបនឹងសម្រាលកូនរួច ដោយមិនបានធ្វើការវះកាត់ តែបែរជាកើតដោយធម្មជាតិ នោះមានការចេញឈាមច្រើនណាស់ ថែមទាំងចេញញើសច្រើន ឈឺចង្កេះ ឈឺពោះ ជាហេតុដែលធ្វើឱ្យប្រើកម្លាំងច្រើន ហើយរាងកាយក៏ចុះខ្សោយដូចគ្នា ដូចនេះអ្នកអាចកក់សក់នៅក្រោយ៧ថ្ងៃបន្ទាប់ពីកើតរួច ហើយក្រោយពេលដែលកក់សក់រួច អ្នកអាចផឹកទឹកខ្ញីសណ្តែកក្រហមបាន ព្រោះវាល្អចំពោះសុខភាពអ្នក ប៉ុន្តែតើអ្នកគួរតែកក់ដូចម្តេចទើបត្រូវនោះ?

  1. ពេលដែលអ្នកកក់ អ្នកត្រូវតែម៉ាស្សាស្បែកក្បាលដោយប្រើកម្លាំងថ្មមៗ ហើយពេលដែលលាងទឹករួច អ្នកត្រូវតែជូតសក់ឱ្យលឿន។
  2. សីតុណ្ហភាពនៃទឹកមិនត្រូវត្រជាក់ពេកទេ ត្រឹម៣៧អង្សាសេទើបល្អ ហើយមិនត្រូវលាបសក់ និងអ៊ុតសក់ឡើយ។
  3. ក្រោយពេលដែលអ្នកជូតសក់រួច អ្នកអាចប្រើកន្សែងស្ងួតមួយមករុំសក់អ្នក ដើម្បីកុំឱ្យស្បែកក្បាលត្រូវខ្យល់ ដែលអាចធ្វើឱ្យអ្នកឈឺក្បាលបាន ហើយមិនត្រូវផ្លុំសក់យូរនោះទេ។
  4. នៅក្រោយពេលដែលអ្នកកក់សក់រួច អ្នកមិនត្រូវគេងភ្លាមទេ ព្រោះវាអាចធ្វើឱ្យអ្នកឈឺក្បាល និងឈឺកញ្ចឹងកបាន។
  5. ពេលដែលអ្នកសិតសក់ អ្នកគួរតែប្រើក្រាសសិតសក់ឈើទើបល្អ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង