ខួរក្បាល​របស់​មនុស្ស​មានមុខ​ងារ​ច្រើន​និង​ស្មុគស្មាញ​ណាស់ ហើយ​វា​ធ្វើការ​ក៏​ខុស​គ្នា​ផង​ដែរ​ទៅ​តាម​ភេទ​នីមួយ​ៗ​។ ថ្វីបើ​យើង​នៅ​តែ​មិន​អាច​រក​ឃើញ​នូវ​មុខងារ​ពេញលេញ​របស់​ខួរក្បាល​ក៏​ដោយ តែ​យើង​បាន​រក​ឃើញ​នូវ​ភាព​ខុស​គ្នា​គួរ​ឲ្យ​កត់សម្គាល់​ជា​ច្រើន​ចំពោះ​ការ​លូតលាស់​ខួរក្បាល​របស់​ទារក​ប្រុស និង​ស្រី​។

ក្នុង​រយៈពេល​បី​ខែ​ដំបូង​ក្រោយ​កើត ខួរក្បាល​របស់​ទារក​ប្រុស​មានការ​លូតលាស់​លឿន​ជាង​ទារក​ស្រី​។ ខួរក្បាល​ផ្នែក​ធំ (Cerebellum) មាន​នាទី​លើ​ការ​ធ្វើ​ចលនា និង​ការ​លូតលាស់​សម្រប​ស្រួល​លឿន​ជាង​ក្មេង​ស្រី ៨​ភាគរយ​។ ការ​លូតលាស់​នៅ​ក្នុង​ខួរក្បាល​មួយ​នេះ​ក៏​ដើម្បី​រីក​ធំធាត់​ខាង​ផ្នែក​ធ្វើ​ចលនា​ចំពោះ​ក្មេង​ប្រុស​លឿន​ដែរ ប៉ុន្តែ​ផ្នែក​ចង​ចាំ​ដូច​ជា​មិនលឿន​នោះ​ទេ​។

ភាព​ខុស​គ្នា​លើ​ការ​លូតលាស់​ខួរក្បាល​ប្រហែលជា​នាំ​មក​ជូន​ដោយ​ការ​កើនឡើង​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ដែល​ជា​អ័រម៉ូន​បញ្ជាក់​លក្ខណៈ​ផ្លូវភេទ​មនុស្ស​ប្រុស​ក្នុង​ស​ប្តា​ហ៍​ទី​៦ ទៅ​២៤​ក្នុង​ពេល​ដែល​មិន​ទាន់​កើត​ម្លេះ​។

យ៉ាងណាមិញ​សម្រាប់​ទារក​ភេទ​ស្រី​វិញ​មានការ​លូតលាស់​ខួរក្បាល​លឿន​ជាង​ក្មេង​ប្រុស​បន្តិច​។ នៅ​ពេល​និយាយ​ដល់​អាយុ​នៃ​ការ​លូតលាស់​ខួរក្បាល​វិញ សរីរាង្គ​កណ្តាល​នៃ​ប្រព័ន្ធ​សរស​សៃ​ប្រសាទ​អាច​បញ្ជូន​ព័ត៌មាន​បាន​ល្អ​ជាង និង​លឿន​ជាង​។ រឿង​នេះ​កើតឡើង​នៅ​ពេល​ក្មេង​ស្រី​អាយុ​ប្រហែល ១០​ឆ្នាំ ខណៈ​ពេល​ដែល​ក្មេង​ប្រុស​អាយុ​ពី ១៥ ទៅ​២០​ឆ្នាំ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​និយាយ​ថា មនុស្ស​ស្រី​មានការ​ធំធាត់​លឿន​ជាង​មនុស្ស​ប្រុស​។

ម្យ៉ាងវិញទៀត​ក្មេង​ប្រុស​មានការ​ចង​ចាំ​ទិស​ដៅ​ល្អ​ជាង ខណៈ​ពេល​ដែល​ក្មេង​ស្រី​អាច​ធ្វើ​រឿង​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​ល្អ​ជាង ប៉ុន្តែ​វា​នៅ​តែ​មិន​អាច​កាត់សេចក្តី​ថា​ក្មេង​ប្រុស ឬ​ស្រី​ធ្វើការ​បាន​ល្អ​ជាង ឬ​ឆ្លាត​ជាង​នៅឡើយ​ទេ​។ ភាព​ខុស​គ្នា​ចំពោះ​សមត្ថភាព​នៃ​ភាព​ឆ្លាត​វ៉ៃ​កើតឡើង​ដោយសារ​តែ​ភេទ​ខុស​គ្នា ដែល​វា​អាច​ជំរុញ​លទ្ធ​ផស​នេះ​ក៏​ដោយសារ​តែ​អ័រម៉ូន​ភេទ​ខុស​ៗ​គ្នា​ដែរ​៕