១. ទឹកដោះគោស្រស់និងអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ៥ ស្លាបព្រាបាយជាមួយទឹកដោះគោស្រស់ឱ្យក្លាយជាល្បាយខាប់ៗវ។ បន្ទាប់មកត្រាំដៃក្នុងទឹកក្ដៅឧណ្ហៗជាមុនសិន សឹមប្រើប្រាស់ដុំសំឡីជ្រលក់ទឹកល្បាយលាបលើដៃសើម និងទុកចោលរហូតដល់ស្ងួត ឬត្រឹម ១០ នាទី លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញពី ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ។
២. ដំឡូងបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្ងោរដំឡូងបារាំងមួយផ្លែ។ បន្ទាប់មកដាក់វាក្នុងចានគោមរួចបន្ថែមទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ទឹកដោះគោស្រស់ ១ ស្លាបព្រាបាយ ម្សៅរមៀតមួយច្បិចដៃ ប្រេងអាល់ម៉ុន ១ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ពី ៤ ទៅ ៥ ដំណក់។ កិនលាយរហូតក្លាយជាល្បាយខាប់ៗ សឹមដុសលាបម៉ាស្សាលើស្បែកគន្លាក់ម្រាម។ លាងសម្អាតចេញជាមួយទឹកធម្មតា និងអនុវត្តសារឡើងវិញឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៣. ក្រូចឆ្មារ និងស្ករស
លាយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយជាមួយស្ករស ២ ស្លាបព្រាបាយ។ ប្រើប្រាស់ល្បាយលាបដុសលើដៃសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ ប្រសិនបើស្បែកដៃប្រែជាក្រហមខ្លាំង ឬប្រតិកម្មនឹងក្រូចឆ្មារត្រូវឈប់ភ្លាម។
សម្គាល់៖ រូបមន្តទាំងនេះមិនមានប្រសិទ្ធភាពសម្រាប់បញ្ហាស្បែកគន្លាក់ម្រាមដៃដែលបណ្ដាលមកពីកត្តាខាងក្នុងដូចជាបញ្ហាអ័រម៉ូនជាដើម។ មុនពេលអនុវត្តរូបមន្តទាំងនេះត្រូវប្រាកដថាអ្នកមិនប្រតិកម្មនឹងគ្រឿងផ្សំណាមួយ៕