ជំងឺក្រិនថ្លើមគឺជាស្ថានភាពជំងឺមួយប្រភេទដែលសាច់ថ្លើមរបស់អ្នកប្រែក្លាយទៅជាសន្លាក ។ ថ្លើម​គឺជាសរីរាង្គដ៏ធំជាងគេដែលមានទីតាំងស្ថិតនៅក្នុងពោះផ្នែកខាងស្តាំ ។ ថ្លើមមានតួនាទីសំខាន់ៗជា​ច្រើនដូចជា ចំរោះសារជាតិពុលដែលមានគ្រោះថ្នាក់ចេញពីក្នុងខ្លួន លាងឈាម និងផលិតសារធាតុ​ដែល​ជំនួយដល់ការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ ។ 

ជំងឺក្រិនថ្លើមកើតឡើងដោយសារតែថើ្លមមានការខូចខាតជាលក្ខណៈរាំរៃ ។ ចំពោះជំងឺក្រិនថ្លើមដែល​ស្រាល មានន័យថាថ្លើមរបស់អ្នកអាចជួសជុលនូវភាពខូចខាតរបស់ខ្លួនបាន និងបន្តការងាររបស់វា​បានដូចដើម ។ ប៉ុន្តែករណីធ្ងន់ធ្ងរវិញ ជាលិការរបស់ថ្លើមទៅជាសន្លាកកាន់តែខ្លាំង ហើយមិនអាចបន្ត​តួនាទីរបស់វាបានទៀតទេ ។

ប្រសិនបើអ្នកមានជំងឺក្រិនថ្លើម ត្រូវធ្វើការប្រុងប្រយត្ន័កុំអោយថ្លើមរបស់អ្នកមានការខូចខាត់តទៅ​ទៀត ដោយធ្វើតាម៖

  • មិនត្រូវផឹកស្រា៖ ក្នុងពេលថ្លើមរបស់អ្នកក្រិនដោយសារការផឹកស្រារាំរៃ ឬដោយជំងឺអ្វីផ្សេង​ទៀត អ្នកត្រូវតែផ្តាច់ការផឹកស្រា ។ ការផឹកស្រាអាចធ្វើអោយថ្លើមរបស់អ្នកខូចកាន់តែខ្លាំង​​ ។
  • បរិភោគអាហារដែលមានជាតិសូដ្យូមតិច៖ ការបរិភោគអាហារដែលមានជាតិអំបិលច្រើន អាចធ្វើអោយរាងកាយរបស់អ្នកមានជាតិទឹកច្រើន​ ដែលវាជាហេតុធ្វើអោយហើមពោះ និង​ជើងកាន់តែខ្លាំងទៀត ។ ការប្រើថ្នាំឬសឈើ តាមរដូវកាលគឺល្អជាងប្រើអំបិលឆ្ងាយណាស់ ។ ជ្រើសរើសយកអាហារដែលមានជាតិសូដ្យូមតិចគឺត្រឹមត្រូវចំពោះអ្នកហើយ ។ 
  • មិនត្រូវអោយមានជំងឺឆ្លងទេ៖ ការក្រិនថ្លើមធ្វើអោយអ្នកមានការពិបាកក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លងណាស់ ។ អ្នកអាចធ្វើការការពារខ្លួនឯងបានតាមរយៈ មិនត្រូវជួបជាមួយអ្នកដែល​មានជំងឺ និងត្រូវលៀងដៃអោយបានញឹកញាប់ ។ ចាក់វ៉ាក់សាំងការពារជំងឺរលាក់ថ្លើមប្រភេទ A និង B ផ្តាសាយធំ និងរលាកសួត ។ 
  • ប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជដោយប្រុងប្រយត្ន័៖ ថ្លើមក្រិនធ្វើការច្រោះជាតិថ្នាំចេញ​ពីក្នុង​ខ្លួនកាន់​តែពិបាក ។ ហេតុនេះ អ្នកត្រូវតែសួរគ្រូពេទ្យសិនមុននឹងសំរេចចិត្តប្រើថ្នាំណាក៏ដោយ ពិសេសថ្នាំដែលមិនមានវេជ្ជបញ្ញា ។ ជាទូទៅ មិនត្រូវប្រើថ្នាំ Aspirin, Ibuprofen(Advil, Motrin) និង Naproxen(Aleve) ។ ប្រសិនបើថ្លើមរបស់អ្នកខូច គ្រូពេទ្យប្រហែលជាអោយអ្នកប្រើថ្នាំ Acetaminophen (Tylenol) ក្នុងកំរិតទាបដើម្បីបំបាត់ការឈឺចាប់ តែថ្នាំនេះក៏ធ្វើអោយប្រឈម​មុខនឹងការខូចថ្លើមទៀតដែរ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង