ដើម្បីបង្ការបញ្ហានៃការដកដង្ហើម ចូរធ្វើយ៉ាងណារក្សាខ្យល់ក្នុងផ្ទះឲ្យបានស្អាតល្អ។ ដើម្បីធ្វើដូចនេះបាន ខ្ញុំសូមណែនាំវិធីខ្លះៗដែលអ្នកអាចធ្វើបានដូចជា៖
- មិនឲ្យនរណាម្នាក់ក្នុងផ្ទះជក់បារីឡើយ
- ធ្វើតេស្តរកមើលសារធាតុ Radon ដើម្បីពិនិត្យមើលសារធាតុឧស្ម័នដែលមិនអាចមើលឃើញ ហើយវាជាប់ទាក់ទងនឹងការបង្កជំងឺមហារីកសួត
- បើកដំណើរការណ៍ឧបករណ៍សម្អាតខ្យល់ ឬម៉ាស៊ីនត្រជាក់ដើម្បីរក្សាភាពមានសំណើមក្នុងផ្ទះ ឬបន្ទប់ក្រោម ៥០ភាគរយ។
- ចូរស្វែងរកប្រភពនៃក្លិនស្អុយ និងសម្អាតរបស់ទាំងនោះចេញ ចៀសជាងប្រើម៉ាសបិទមុខដើម្បីបំបាត់ក្លិន ឬប្រើទៀនក្រអូប
- ជ្រើសរើសផលិតផលសម្អាតផ្ទះដែលមិនសូវមានជាតិពុលច្រើន៕