ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
បុគ្គលដែលកើតក្នុងឆ្នាំថោះ មានគំនិតសាមញ្ញ ធម្មតា មិនមានលក្ខណៈស្មុគស្មាញ។ ប៉ុន្តែក្នុងពេលដែលគេបំពេញការងារអ្វីទេ មិនមានរឿងស្មុគស្មាញអ្វីអាចរំខានគេបានឡើយ។ ជាពិសេស ក្នុងពេល២ខែខាងមុខនេះ គ្រាន់តែប្រែខ្លួនបន្តិច គេអាចក្លាយជាអ្នកមានដោយមិនដឹងខ្លួនតែម្តង។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល កាលពីមុខ ជីវភាពមិនសូវល្អសោះ ព្រោះមានរឿងចាំរារាំងច្រើន។ ប៉ុន្តែក្នុងពេល៦០ថ្ងៃខាងមុខនេះ មិនថារឿងល្អបែបណាទេ ឲ្យតែល្អ នឹងចូលមកក្នុងជីវិតគេទាំងអស់។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានផលខ្លាំង។
ឆ្នាំកុរ
មនុស្សដែលក្នុងឆ្នាំកុរ មានចិត្តដែលស្មោះត្រង់ មិនមានល្បិចកល់ និងមានចិត្តទូលាយ។ ជាពិសេស ក្នុងពេល២ខែខាងមុខនេះ នឹងមានទ្រព្យមិនធម្មតាចូលមករក។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់នៅបានយ៉ាងស្រួលតែម្តង៕