ក្នុងនាមជាប្រពន្ធដ៏ល្អ និងម្តាយដ៏ឆ្នើមម្នាក់ គឺជារឿងសំខាន់ ប៉ុន្តែស្រ្តីត្រូវតែចេះថែរក្សាខ្លួនឯងផងដែរ។ ដូច្នេះដើម្បីថែរក្សាសុខភាពកាន់តែល្អនោះ ស្រ្តីគួរតែព្យាយាមដូចខាងក្រោមនេះផង៖
• ទៅជួបគ្រូពេទ្យជាទៀងទាត់ដើម្បីតាមដានសុខភាព និងពិនិត្យសុខភាព
• ហាត់ប្រាណឲ្យបានច្រើនរួមទាំងការធ្វើលំហាត់ប្រាណបែបអ៊ែរ៉ូបិក និងហាត់ប្រាណដើម្បីពង្រឹងដល់រាងកាយ
• ញ៉ាំអាហារមានជីវជាតិ របបអាហារមានតុល្យភាពជាពិសេសសម្បូរជាតិបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសាច់គ្មានខ្លាញ់។ ចូរញ៉ាំអាហារណាសម្បូរអាស៊ីតហ្វូលិក និងបន្ថយការញ៉ាំគ្រឿងស្រវឹង
• ចូរថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អតាមរយៈការបន្ថយភាពស្រ្តេស និងគេងឲ្យបានច្រើនជារៀងរាល់យប់
• កុំជក់បារី ប្រុងប្រយ័ត្នទៅលើថ្នាំដែលមានវេជ្ជបញ្ជា និងការពារស្បែករាល់ថ្ងៃតាមរយៈការប្រើឡេការពារកម្តៅព្រះអាទិត្យ៕