ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំកុរ

កូនដែលកើតក្នុងឆ្នាំកុរ ជាកូនដែលមានខួរក្បាលឆ្លាត គួរឲ្យស្រឡាញ់ ព្រមទាំងជាគ្រាប់រីករាយរបស់មាតាបិតាផងដែរ។ ជាពិសេស មានមនុស្សជាច្រើនស្រឡាញ់ និងចូលចិត្តគេខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលគេកើតមកភ្លាម គ្រួសាររបស់គេនឹងអាចប្រែពីក្រទៅមាន ថែមទាំងអាចទទួលបានទ្រព្យនោះចំនួន៣០ឆ្នាំទៀតផង។

ឆ្នាំថោះ

កូនដែលកើតក្នុងឆ្នាំថោះ តាំងពីកើតមក តែងនាំភាពរីករាយជូនអ្នកផ្ទះជានិច្ច។ ជាពិសេស ក្រោយពេលដែលគេកើតចេញមក មិនថាមាតាបិតាគេធ្វើអ្វីទេ សុទ្ធតែអាចទទួលបានផលទាំងអស់។

ឆ្នាំវក

កូនដែលកើតក្នុងឆ្នាំវក ជាកូនដែលស្តាប់បង្គាប់អ្នកម្តាយតាំងពីតូច ថែមទាំងជាសិស្សល្អរបស់គ្រូទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលដែលគេចេញធ្វើការ ក៏អាចទទួលបានការស្រឡាញ់ពេញចិត្តពីចៅហ្វាយនាយផងដែរ។ ជាពិសេស តាំងពីគេកើតមក ម្តាយឪពុកគេក៏ចាប់ផ្តើមងាយស្រួលរកបានប្រាក់ផងដែរ៕