សម្រាប់ស្ត្រីមួយចំនួន ជាពិសេស ស្ត្រីដែលសម្រាលកូនច្រើន ឬមានវ័យចំណាស់បន្តិច ប្រហែលជាស្វែងរកសេវាកម្មវះកាត់ ដើម្បីបន្តឹងទ្វារមាសឡើងវិញ ក្នុងគោលបំណងបំពេញចិត្ត និងធ្វើឲ្យស្វាមីទទួលសេចក្តីសុខ ពេលបានប្រើរបស់ល្អ ហើយតឹងណែនដូចកាលពីគ្រាដំបូងៗ។

យ៉ាងណាមិញ អ្នកគួរតែគិតពីផលវិបាកនានា ដែលអ្នកនឹងប្រឈមមុខ ក្រោយពេលសម្រេចចិត្តវះកាត់បន្តឹងទ្វារមាស។ ផលប៉ះពាល់ទាំងនោះមានដូចជា ៖

១. ទ្វារមាសនឹងរំញោច ឬឆាប់ស្រៀវជាងមុន
២. វាអាចបង្កការឈឺចាប់ ជាពិសេស ពេលសីតុណ្ហភាពចុះត្រជាក់
៣. ការវះកាត់ប្រឈមនឹងបញ្ហានានាជាច្រើន រាប់ទាំងគ្រោះថ្នាក់អំឡុងពេលវះកាត់ និងក្រោយការវះកាត់ ដូចជាការឆ្លងមេរោគ ស្នាមសន្លាក ការហើម និងការឈឺចាប់ជាដើម
៤. មានសរសៃប្រសាទជាច្រើន នៅក្បែរប្រដាប់ភេទ ដូច្នេះ វាអាចប៉ះពាល់ដល់អារម្មណ៍ និងតណ្ហារបស់អ្នក
៥. អាចឈឺចាប់ពេលរួមភេទ៕