តើ​ការ​ឈឺចាប់​នៅ​បាត​កែងជើង​កំពុង​តែ​ធ្វើទុក្ខ​ដល់​ជីវិត​អ្នក​ខ្លាំង​ណាស់​មែន​ទេ? ការ​រឹង​ជាប់ ឈឺចាប់ ឬ​មាន​អារម្មណ៍​ក្រហាយ​ៗ​នៅ​បាត​កែងជើង​អាច​ដោយសារ​តែ​ជំងឺ​មួយ​ឈ្មោះ​ថា Plantar Fasciitis​។ ជា​ទូទៅ ការ​ឈឺចាប់​ដោយសារ​តែ​ជំងឺ​នេះ​នឹង​ធ្ងន់​ទៅ​ៗ​នៅ​ពេល​ព្រឹក ឬ​នៅ​ពេល​ប្រើប្រាស់​ប្រអប់ជើង​នេះ​ដើរ​។

អ្នក​ក៏​ទំនងជា​ងាយ​មាន​បញ្ហា Plantar Fasciitis ដែរ​បើសិនជា​ប្រអប់ជើង​រៀបស្មើ​ឬ​ខ្ពស់​ពេក ពាក់​ស្បែកជើង​ដែល​មិន​ផ្តល់​ការ​ទ្រទ្រង់​គ្រប់គ្រាន់ ឬ​ធាត់​លើស​ទម្ងន់​។ សកម្មភាព​ទាំងឡាយ​ណា​ដែល​ដាក់​សម្ពាធ​ខ្លាំង​លើ​ប្រអប់ជើង​ដូច​ជា ការ​ដើរ​រយៈពេល​យូរ សុទ្ធតែ​ជា​ការ​ប្រឈម​មុខ​ទាំងអស់​។ យ៉ាងណាមិញ​បើសិនជា​អ្នក​ឧស្សាហ៍​មាន​បញ្ហា​នេះ ហើយ​មិន​ចង់​ប្រើ​ថ្នាំ​ព្យាបាល​ទេ ចូរ​សាកល្បង​វិធី​ពីរ​យ៉ាងដូច​ខាងក្រោម​នេះ​សិន​ទៅ​៖

សម្រាក ហើយ​ស្អំ​ទឹកកក
វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​តម្រូវ​ឲ្យ​ជើង​ដែល​មាន​បញ្ហា​សម្រាក ជា​ពិសេស​មិន​ត្រួ​វ​ព្យាយាម​ដើរ​ឆ្ងាយ ឬ​ឈរ​រយៈពេល​យូរ​ឡើយ​។ អ្នក​ក៏​អាច​ប្រើ​ទឹកកក​ស្អំ​នៅ​កន្លែង​ដែល​ឈើ​នេះ​ដែរ​។ គួរ​ធ្វើការ​ស្អំ​ទឹកកក​ក​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល ១០ ទៅ​១៥​នាទី​ក្នុង​មួយ​ដង​។

ពាក់​ស្បែកជើង​ដែល​ត្រឹមត្រូវ
ស្បែកជើង​ដែល​មិន​ផ្តល់​នូវ​ការ​ទ្រទ្រង់​ល្អ​តែ អាច​ដាក់​សម្ពាធ​ទៅ​លើ​បាតជើង​ខ្លាំង​បាន​។ រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ប្រអប់ជើង​នោះ​គឺ​ស្បែកជើង​ដែល​មាន​កែង​ទាប​ល្មម​ដែល​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់ និង​ទប់ស្កាត់​ការ​ប៉ះទង្គិច​នៅ​កែងជើង​បាន​យ៉ាង​ល្អ​។ ចូរ​កុំ​ព្យាយាម​ពាក់​ស្បែកជើង​ណា​ដែល​មាន​បាត​ស្មើរ​ពេក​។ បើសិនជា​អ្នក​ត្រូវ​ទៅ​ហាត់ប្រាណ​ជា​ប្រចាំ ហើយ​ត្រូវ​ដាក់​សម្ពាធ​លើ​ប្រអប់ជើង (​រត់​កីឡា​) ចូរ ផ្លាស់​ប្តូរ​ស្បែកជើង​ធម្មតា និង​ប្រើប្រាស់​ស្បែកជើង​កីឡា​វិញ​ទៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង