ជំងឺរើម​គឺជា​ការ​បង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ដែល​វា​បង្ក​ជា​កន្ទួល​រមាស់​ដ៏​ឈឺចាប់​។ ។ ថ្វីបើ​ជំងឺ​នេះ​អាច​កើតឡើង​គ្រប់កន្លែង​នៃ​រាង​កាយ​ក៏​ដោយ តែ​ភាគច្រើន​គឺ​ឃើញ​ជា​ពងបែក​នៅ​លើ​ដងខ្លួន​តែ​ម្តង​។

ជំងឺរើម​តាម​ពិត​ទៅ​បង្ក​ឡើង​ដោយ​វីរុស​ឈ្មោះ​ថា Varicella-zoster ដែល​ដូច​គ្នា​នឹង​វីរុស​បង្ក​ជំងឺ​អ៊ុត​ស្វាយ​ដែរ​។ ដូច្នេះ​អាច​និយាយ​ថា នៅ​ពេល​ដែល​មនុស្ស​យើង​កើត​ជំងឺ​អ៊ុត​ស្វាយ​កាលពី​ក្មេង​រួច​ហើយ វា​នឹង​កើតឡើង​វិញ​ម្តង​ទៀ​ជា​ជំងឺរើម​នេះ​តែ​ម្តង​។ នេះ​ដោយសារ​តែ​ក្រោយ​ពី​អ្នកជា​ពី​ជំងឺ​អ៊ុត​ស្វាយ វីរុស​នេះ​នៅ​តែ​រស់នៅ​ដដែល គ្រាន់តែ​គ្មាន​សកម្មភាព ហើយ​វា​រស់នៅ​ក្នុង​ជាលិកា​សរសៃប្រសាទ​ក្បែរ​ខួរឆ្អឹងខ្នង និង​ខួរក្បាល​។ រយៈពេល​ច្រើន​ឆ្នាំង​ក្រោយ វីរុស​នេះ​អាច​នឹង​មាន​សកម្មភាព​ឡើង​វិញ ដោយ​បង្ក​ជា​ជំងឺរើម​។ នៅ​ពេល​វា​កើត​ឡើងជា​លើក​ដំបូង លក្ខណៈ​កន្ទួល​របស់​វា​គឺជារ​វ​ង្វ​ង់​។ ជំងឺរើម​មិនមែន​ជា​ជំងឺ​ដែល​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​។ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង