ធម្មតា​ការ​ដុស​សម្អាត​ធ្មេញ​គឺ​ត្រូវធ្វើ​ឡើង​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​បើសិនជា​អ្នក​គិត​ថា បើសិនជា​ដុសធ្មេញ​ខ្លាំង វា​ជា​វិធី​ធ្វើ​ឲ្យ​អស់​កំទិចកំទី​អាហារ​ក្នុង​មាត់​បាន​ស្អាត​ល្អ​នោះ អ្នក​កំពុង​តែ​គិត​ខុស​ហើយ​។ ការ​ដុស​សម្អាត​ធ្មេញ​ខ្លាំង​ៗ​មាន​តែ​បង្ក​ទុក្ខទោស​ច្រើន​ជាង​ផល​ល្អ​។

តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​ដុសធ្មេញ​ខ្លាំង​ៗ​ពេក?
តាម​ពិត​ទៅ ការ​ដុសធ្មេញ​ខ្លាំង​ៗ​ពេក វា​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ស្រទាប់​ការពារ​ធ្មេញ និង​ឈឺ​អញ្ចាញធ្មេញ​ទៅ​វិញ​ទៅ ជា​ពិសេស​បើសិនជា​អ្នក​ប្រើ​ច្រាស់​ដុសធ្មេញ​ដែល​រឹង​។

តើ​គួរ​ដុសធ្មេញ​យូរ​ប៉ុណ្ណា​ទៅ?
ចូរ​មិន​ត្រូវ​ដុស​សម្អាត​ធ្មេញ​យូរ​ជាង​ពីរ​ទៅ​បី​នាទី​ឡើង ហើយ​ក៏​មិន​ត្រូវ​ដុសធ្មេញ​ច្រើន​ជាង ២ ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​ដែរ​។

តើ​គួរ​ដុស​សម្អាត​ធ្មេញ​ដូច​ម្តេច​ទើប​ត្រឹមត្រូវ​ទៅ?
ចូរ​បែងចែក​ធ្មេញ​ជា​បួន​កន្លែង ដោយ​មួយ​កន្លែង​ៗ​ចំណាយពេល​សម្អាត​ធ្មេញ​យ៉ាង​ហោច​ណាស់ ៣០​វិនាទី​។ ចូរ​ចាំ​ថា មិន​ត្រូវ​ដុស​ជា​បណ្តោយ​ធ្មេញ​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ខូច​អ​ញ្ចេ​ញ​ធ្មេញ និង​បែក​ធ្មេញ​បាន​។

ក្បួន​ប្រើប្រាស់​ច្រាស់​ដុសធ្មេញ​
•​    ​ចូរ​ផ្លាស់ប្តូរ​ច្រាស់​ដុសធ្មេញ​ថ្មី​ជា​រៀងរាល់ខែ​
•​    ​ចូរ​ជ្រើសរើស​ច្រាស់​ណា​ដែល​ទន់ និង​ងាយស្រួល​ដុស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង