Tradition Chinese cloth doll dog,2018 is year of the dog

អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ ឲ្យតែអាចទ្រាំនឹងភាពលំបាកនានា នោះអ្នកនឹងអាចទទួលបានលាភនៅពេលក្រោយ។ តើមានអ្វីខ្លះទៅ?

ឆ្នាំខាល

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលអាចស៊ូទ្រាំនឹងភាពលំបាកគ្រប់បែបយ៉ាងបាន។ ម្យ៉ាងទៀត គេក៏ជាមនុស្សដែលមានផែនការច្បាស់លាស់ដែរ។ ដោយសារតែការមិនខ្លាចភាពលំបាកគ្រប់បែបយ៉ាង ទើបធ្វើឲ្យអ្នកដែលកើតក្នុងឆ្នាំនេះ អាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយជាមិនខាន។

ឆ្នាំមមី

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលចូលចិត្តធ្វើអ្វីឲ្យល្អឥតខ្ចោះ។ ម្យ៉ាងទៀត ជាមនុស្សដែលតែងតែបញ្ចេញកម្លាំងច្រើនជាងគេក្នុងការងារ ព្រោះគេយល់ថាមានតែការខិតខំប្រឹងប្រែង ទើបអាចជម្រះគ្រប់ឧបសគ្គ។ ដូចនេះ គេនឹងអាចទទួលបានទ្រព្យច្រើននៅថ្ងៃណាមួយជាមិនខាន។

ឆ្នាំច 

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមិនចូលចិត្តរស់នៅដោយសុខឡើយ ព្រោះគេយល់ថា មានតែស្ថិតនៅក្រោមសម្ពាធការងារទេ ទើបអាចរៀនសូត្របានច្រើន។ ដូចនេះ គេជាបុគ្គលដែលអាចសើច ដើម្បីឆ្លងផុតឧបសគ្គគ្រប់បែបយ៉ាង។ ជាហេតុដែលអាចធ្វើឲ្យគេអាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង