ប្រសិនជាអ្នកជាបុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ ហើយអ្នកជួបនឹងបុគ្គលដែលកើតក្នុងឆ្នាំទាំង៣ខាងលើ គេនឹងអាចកែប្រែវាសនាអ្នកពេញមួយជីវិត។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោងនេះ ជាមនុស្សស្មោះត្រង់ និងចិត្តល្អ។ គេតែងតែជួយមិត្តភក្តិរបស់ខ្លួននៅពេលដែលជួបនឹងបញ្ហា។ ដូចនេះ គេជាអ្នកដែលអាចជួយបុគ្គលដែលកើតក្នុងឆ្នាំឆ្លូវបាន។ ជាហេតុដែលធ្វើឲ្យអ្នកដែលកើតក្នុងឆ្នាំឆ្លូវ នឹងកាន់តែមានទៅៗជាមិនខាន។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំនេះ មិនដែលប្រកាន់ច្រើនជាមួយអ្នកដទៃឡើយ។ ដូចនេះ នៅពេលដែលអ្នកដែលកើតក្នុងឆ្នាំឆ្លូវ មានមិត្តភក្តិបែបនេះ នឹងអាចទទួលបានដំណឹងច្រើនពីរបររកស៊ី ដោយអាចងាយស្រួលចំណេញបានប្រាក់យ៉ាងច្រើន។
ឆ្នាំច
ប្រសិនជាអ្នកមានមិត្តដែលកើតក្នុងឆ្នាំឆ្លូវ នោះគេនឹងអាចជួយអ្នកច្រើនក្នុងមុខរបរ និងការងារ។ ដូចនេះ អ្នកនឹងមិនសូវស្មុគស្មាញនឹងការងារឡើយ៕