គេនិយាយថា មនុស្សស្រីមានរឿងអាថ៌កំបាំងជាច្រើន ដែលគេពិបាកនឹងស្វែងយល់ ឬយកមកសិក្សាជាសាធារណៈ។
ខាងក្រោមនេះ គឺជាការពិតមួយចំនួន ដែលទាក់ទងទៅនឹងជីវិតផ្លូវភេទរបស់ស្ត្រី ដែលអ្នកគួរតែដឹង ៖
១. ស្ត្រីដែលបានរួមភេទ ហើយឈានដល់ចំណុចកំពូល នឹងសូវមានការឈឺចុកចាប់ ក្នុងពេលមករដូវនោះទេ
២. តំបន់សេរ ត្រូវបានគេសិក្សាឃើញថា អាចរីកធំលូតលាស់ រហូតដល់ស្ត្រីឈប់មានរដូវ
៣. ការដាច់រហែលសន្ទះព្រហ្មចារីយ្យ មិនមែនសុទ្ធតែបានន័យថា ស្ត្រីបាត់បង់ភាពបរិសុទ្ធ ឬធ្លាប់ឆ្លងកាត់ការរួមភេទនោះទេ
៤. មេជីវិតញី អាចបង្កកំណើតបានពី ២៤ ទៅ ៤៨ ម៉ោង ខណៈពេលដែលមេជីវិតឈ្មោលបុរស អាចរស់បាន ៤៨ ម៉ោង ឬច្រើនជាងនេះ នៅក្នុងរាងកាយស្ត្រី
៥. ចំណង់ផ្លូវភេទមនុស្សស្រី នឹងកើនឡើងខ្ពស់ នៅក្នុងខែក្តៅ
៦. ស្ត្រីអាចឈានដល់ចំណុចកំពូល ដល់ទៅ ៧៥ ភាគរយ ដោយគ្រាន់តែលេងនៅតំបន់សេរប៉ុណ្ណោះ៕