បញ្ហាឡើងរោលរលាក ឬរមាស់ក្រោមក្លៀកមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះតាមបែបធម្មជាតិ ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូង ១ ស្រទាប់ស្ដើងត្រង់កន្លែងដែលមានបញ្ហាជាការស្រេចក្រោយពេលងូតទឹករួច។ ទុកចោលរហូតដល់ស្ងួតសឹមពាក់អាវ។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើតំបន់ស្បែកដែលមានបញ្ហា បន្ទាប់មកលាងសម្អាតចេញជាមួយទឹកត្រជាក់រយៈពេល ៣០ នាទីក្រោយ។
៣. ស្អំត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ចប់ទឹកកកប៉ុន្មានដុំក្នុងកូនកន្សែងស្អាតមួយ រួចស្អំត្រង់កន្លែងរោលរលាកនិងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីជាការស្រេច។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់សះស្បើយ។
៤. ប្រេងដើមតែ
លាយប្រេងដើមតែពី ៥ ទៅ ៦ ដំណក់ជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ។ បន្ទាប់មកប្រើប្រាស់បន្ទះសំឡីលាបល្បាយត្រង់តំបន់ស្បែកក្លៀក និងទុកចោលសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។
៥. ម្សៅ Baking Soda
លាយម្សៅ ១ ភាគជាមួយទឹកធម្មតា ៣ ភាគ។ កូរឱ្យសព្វ សឹមប្រើប្រាស់បន្ទះសំឡីលាបល្បាយក្រោមក្លៀក និងលាងសម្អាតចេញពេលស្ងួត។