ទឹកដោះគោគឺជាប្រភពដ៏ល្អក្នុងការធ្វើឲ្យកូនលូតលាស់បានល្អ ជាពិសេសឆ្អឹងតែម្តង ព្រោះវាមានសារធាតុជាច្រើននៅក្នុងនោះ ប៉ុន្តែមិនមែនទឹកដោះគោទាំងអស់សុទ្ធតែល្អចំពោះកូននោះទេ វាមានទឹកដោះគោទាំង៤ប្រភេទដែលមិនល្អចំពោះសុខភាពកូនឡើយ។ តើមានអ្វីខ្លះទៅ?

ទឹកដោះគោកម្តៅយូរពេក

មានកូនក្មេងមួយចំនួននៅពេលដែលបៅទឹកដោះគោតែងតែបៅមិនអស់ទេ ដោយសារតែពួកគេមានក្រពះតូច ប៉ុន្តែអ្នកម្តាយបែរជាឆុងច្រើនទៅវិញ ដោយនៅពេលដែលកូនបៅសល់ អ្នកម្តាយតែងតែយកវាទៅកម្តៅ ហើយយកឲ្យកូនបៅជានិច្ច ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកយកវាទៅកម្តៅក្តៅពេក វានឹងអាចធ្វើឲ្យសារធាតុទាំងអស់ដែលមានក្នុងទឹកដោះគោនឹងខូចអស់ ជាហេតុដែលអាចប៉ះពាល់ដល់សុខភាពកូនបាន ដូចនេះបើទឹកដោះគោនោះនៅសល់២៥០មីលីលីត្រ អ្នកអាចយកវាទៅកម្តៅចំនួនមួយនាទីទៅបានហើយ។

ទឹកដោះគោខាប់ពេក

មានអ្នកម្តាយមួយចំនួនបារម្ហកូនបៅមិនឆ្អែត តែងតែឆុងទឹកដោះគោដែលខាប់ឲ្យកូនបៅជានិច្ច។ វាជាសកម្មភាពដែលកំពុងបំផ្លាញកូន ព្រោះនៅពេលដែលកូនបៅទឹកដោះគោបែបនេះច្រើនពេក វានឹងអាចធ្វើឲ្យកូនអ្នកហើមពោះ ទល់លាមក ហើយមិនព្រមបរិភោគអាហារផ្សេងៗឡើយ ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យកូនអ្នកមិនអាចឡើងទម្ងន់បានទៀតផង។

ទឹកដោះគោលាយជាមួយទឹកផ្លែឈើ

មានអ្នកម្តាយមួយចំនួននៅពេលដែលកូនមានអាយុ៤ខែគឺចាប់ផ្តើមឲ្យកូនញ៉ាំទឹកផ្លែឈើហើយ ដោយលាយចូលទៅក្នុងទឹកដោះគោឲ្យកូនបៅ។ ការធ្វើបែបនេះពិតជាប៉ះពាល់ដល់កូនខ្លាំងណាស់ ដោយសារតែនៅពេលដែលទឹកដោះគោប៉ះជាមួយទឹកផ្លែឈើ អាចធ្វើឲ្យទឹកដោះគោពិបាករំលាយ ហើយរាងកាយក៏ពិបាកស្រូបយកដែរ។

ទឹកដោះគោលាយជាមួយថ្នាំ

មានកូនក្មេងមួយចំនួននៅពេលដែលឈឺគឺមិនព្រមញ៉ាំថ្នាំឡើយ ជាហេតុដែលធ្វើឲ្យអ្នកម្តាយឈឺក្បាលយ៉ាងខ្លាំង ក៏យកថ្នាំទៅលាយជាមួយទឹកដោះគោឲ្យកូនញ៉ាំទៅ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលថ្នាំនោះលាយជាមួយទឹកដោះគោ វានឹងធ្វើឲ្យក្រពះ និងពោះវៀនរបស់កូនគឺពិបាកស្រូបយកខ្លាំងណាស់ នោះវានឹងមិនអាចព្យាបាលជំងឺកូនបានឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង