ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ឆ្នាំជូត ក្នុងខែ១១ អ្នកនឹងអាចដោះស្រាយរឿងស្មុគស្មាញបានទាំងអស់។ ជាពិសេស លាភក្នុងក៏អាចចូលមកឃ្លាំងអ្នកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នឹងមានលុយច្រើនចូលមកក្នុងកាបូបអ្នកទៀតផង។
ឆ្នាំថោះ
ឆ្នាំថោះ ក្នុងខែក្រោយ អ្នកនឹងអាចជម្រះគ្រប់ហានិភ័យ និងឧបសគ្គទាំងឡាយដែលអាចកើតមានលើមុខរបររបស់អ្នក។ ជាពិសេស រឿងល្អក៏អាចចូលមកជិតខ្លួនអ្នកច្រើនដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រមូលបានផលច្រើនណាស់។
ឆ្នាំច
ឆ្នាំច ក្នុងខែ១១នេះ អ្នកនឹងអាចទទួលបានឱកាសល្អក្នុងការចំណេញបានប្រាក់ធំចូលមក។ ជាពិសេស ការបណ្តាក់ទុនពីមុនរបស់អ្នកក៏អាចទទួលបានផលមកវិញដែរ។ ជាហេតុដែលធ្វើឲ្យចំណូលរបស់អ្នកអាចកើនទ្វេដងបាន៕