មេជីវិតឈ្មោលតិចមានន័យថា ទឹកកាមដែលបាញ់ចេញក្នុងពេលឈានដល់ចំណុចកំពូលនៃការរួមភេទមានមេជីវិតតិចជាងចំនួនមួយធម្មតា។ ការដែលមានមេជីវិតឈ្មោលតិចបែបនេះ ជាមូលហេតុដ៏ធំមួយដែលនាំឲ្យបុរសមិនងាយមានផ្ទៃពោះបាន ដោយសារតែចំនួនមេជីវិតឈ្មោលមិនអាចរលាយចូលគ្នាជាមួយមេជីវិតញីបាន។ ទោះបីជាយ៉ាងណាក៏ដោយ បុរសជាច្រើនដែលមានមេជីវិតឈ្មោលទាបនៅតែអាចមានកូនបានដដែល។
មានកត្តាប្រឈមមុខមួយចំនួនដែលជាប់ទាក់ទងនឹងការថយចុះរបស់មេជីវិតឈ្មោលនេះដែរដូចជា៖
- ការជក់បារី
- ញ៉ាំគ្រឿងស្រវឹង
- ការប្រើប្រាស់ថ្នាំញៀន
- ធាត់ជ្រុល
- ធ្លាប់មាន ឬកំពុងមានការបង្ករោគមួយចំនួនក្នុងខ្លួន
- ប៉ះពាល់នឹងជាតិពុល
- ពងស្វាសមានកម្តៅខ្លាំងពេក
- កំពុងតែមានការប៉ះទង្គិចនឹងពងស្វាស
- ការប៉ះពាល់នឹងជាតិពុល
- កើតមកមានបញ្ហាមិនអាចមានកូនបានតែម្តង
- កំពុងតែមានជំងឺក្នុងខ្លួនដូចជា ដុំសាច់ និងជំងឺរ៉ាំរ៉ៃ
- កំពុងតែព្យាបាលជំងឺមហារីកដូចជាការបាញ់កាំរស្មី
- ធ្លាប់ធ្វើការវះកាត់ក្នុងពោះ អាងត្រគាក ឬចងបំពង់ទឹកកាម
- ធ្លាប់មានប្រវត្តិកើតជំងឺពងទោក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855