នៅ​ក្នុង​ផ្លែ​ត្របែក សំបូរ​ទៅ​ដោយសារ​ធាតុ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​។ ដូចនេះ តើ​វា​អាច​ជួយ​សុខភាព​អ្នក​ផ្នែក​ណាខ្លះ​ទៅ?

  1. ​នៅក្នុង​ផ្លែ​ត្របែក មាន​វីតាមីន​សេ​ដល់ទៅ​៤​ដង​នៃ​ផ្លែ​ក្រូច​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ផ្លែ​ត្របែក​នេះ​មួយ​ថ្ងៃ​ចំនួន​មួយ​ផ្លែ​បាន នោះ​វា​នឹង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​អ្នក​កើត​ជំងឺ​ផ្តាសាយ​ឡើយ​។ ជាពិសេស វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​កាន់តែ​ក្មេង​ទៅៗ​ទៀតផង​។
  2. ​នៅពេល​ដែល​អ្នក​បរិភោគ​ច្រើន វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​ពុំ​សូវ​មាន​ភាពស្មុគស្មាញ​ឡើយ​។​
  3. ​ជាពិសេស វា​នឹង​ជួយ​ធ្វើឲ្យ​ឈាម​ក្នុង​ខួរក្បាល​អ្នក​ដើរ​បាន​ស្រួល​។​
  4. ​ម្យ៉ាងទៀត នៅក្នុង​នោះ​សំបូរ​ទៅ​ដោយ​វីតាមីន​អា​ច្រើន​។ ក្រោយពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹង​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ឲ្យមាន​សុខភាព​ល្អ​។​
  5. ​ក្រៅពីនេះ វា​នឹង​ធ្វើឲ្យ​ប្រពន្ធ័​រំលាយ​អាហា​ររបស់​អ្នកដំណើរ​ការល្អ​។ វា​ក៏​អាច​ជួយ​ទប់​សម្ពាធ​ឈាម​អ្នក​មិន​ឲ្យ​ឡើង​ខ្ពស់​ផងដែរ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង