ស្នាម​សង្វារ​ក្រោយ​ពេល​សម្រាលកូន​រួច គឺជា​សុបិន​អាក្រក់​បំផុត​របស់​មនុស្ស​ស្រី រហូត​អ្នកខ្លះ បាក់ទឹកចិត្ត ហើយ​អាច​ប៉ះពាល់​ជីវិត​លើ​គ្រែ​របស់​ពួក​គេ​ទៀត​ផង ពីព្រោះ តែ​ពួក​គេ​មួយ​ចំនួន មិន​ពេញចិត្ត និង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួន​។

ស្នាម​សង្វារ គឺជា​ខ្សែ​ឆ្នូត​ៗ រដិបរដុប ឬ​ផុស​ឡើងជា​ពណ៌​ផ្កាឈូក ស ឬ​ខ្មៅ ដោយសារ​តែ​ការ​ឡើង ឬ​ស្រក​គីឡូ​លឿន​ខ្លាំង​ពេក ជា​ពិសេស អ្នក​កំពុង​មាន​ផ្ទៃពោះ ឬ​ទើប​សម្រាលកូន​រួច​។ ស្នាម​សង្វារ អាច​កើតឡើង​លើ​គ្រប់កន្លែង ប៉ុន្តែ វា​ឧស្សាហ៍​កើត​នៅ​លើ​ដោះ ត្រគាក ក្បាលពោះ និង​ភ្លៅ​។ ទោះបីជា​យ៉ាងនេះ​ក្តី វា​មិន​មាន​ផល​ប៉ះពាល់ ចំពោះ​សុខភាព​ទូទៅ​របស់​អ្នក​ឡើយ​។

ផ​លិ​ផល​មួយ​ចំនួន​អាច​ជួយ​អ្នក​បាន ប៉ុន្តែ សូម​មានការ​ប្រុង​ប្រយ័ត្ន ពីព្រោះ វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។

តើ​អ្នក​ចង់​ការពារ និង​បំបាត់​វា តាម​វិធី​ធម្មជាតិ​ដែរ​ឬទេ?
ដំណោះស្រាយ គឺ​ការ​ប្រើ​ប្រេងដូង ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​មិន​មាន​ប្រតិកម្ម ឬ​អា​លែ​ក​ស៊ី​ទៅ​នឹង​ប្រេងដូង​។

វិធី​ប្រើប្រាស់

លាបប្រេង​ដូង​ធម្មជាតិ ទៅ​លើ​កន្លែង​ដែល​មាន​បញ្ហា​ផ្ទាល់​តែ​ម្តង ដោយ​អ្នក​អាច​កម្តៅ​ប្រេងដូង ចំនួន​មួយ​ស្លាបព្រា​ឲ្យ​ក្តៅ​បន្តិច រួច​យក​មក​ម៉ាស្សា​ថ្នម​ៗ នៅ​លើ​កន្លែង​ដែល​មាន​ស្នាម​សង្វារ​។ អ្នក​អាច​ធ្វើ​បែប​នេះ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ រហូត​បាន​លទ្ធផល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង