ការ​ធំធាត់​ក្លាយទៅជា​យុវវ័យ អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​នឹង​ដោះស្រាយ​បញ្ហា​កើត​មុន​លើ​ស្បែក​ណាស់ ហេតុ​ដូច្នេះ​ហើយ​ទើប​បានជា​មាន​យុវវ័យ​ជា​ច្រើន​ស្វែងរក​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​ដើម្បី​ដោះស្រាយ និង​ប្រើ​ថ្នាំ​ច្រើន​ៗ​។ យ៉ាងណាមិញ ខ្ញុំ​មាន​គន្លឹះ​ងាយ​ៗ ៣​ប្រភេទ ដែល​អ្នក​គួរតែ​សាកល្បង​មើល​ដែរ​ដើម្បី​កំចាត់​បញ្ហា​មុន​នេះ​។

ចៀសវាង​អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​អាហារ​បង្ក​ការ​រលាក​ផ្សេង​ៗ​ទៀត
អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​តែ​បង្ក​ជា​ស្លេស្ម និង​បង្កើន​ការ​រលាក​ច្រើន​ក្នុង​រាង​កាយ​។ អាហារ​បង្ក​ស្លេស្ម​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​រន្ធ​ញើស ដែល​ជា​ហេតុ​នាំ​ឲ្យ​ងាយ​កើត​មុន​ណាស់​។ ដូច្នេះ​ចូរ​សាកល្បង​ខ្លួនឯង ចៀសវាង​ការ​ញ៉ាំ​អាហារ​បែប​នេះ យ៉ាង​ហោច​ណាស់ ៦​ស​ប្តា​ហ៍​ដើម្បី​មើល​លទ្ធផល​។

ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី
ជាតិ​ស័​ង្គ​សី​ជួយ​ដល់​ការ​បំ​លែង​អ័រម៉ូន Andgrogens ដែល​ជា​អ័រម៉ូន​នាំ​ឲ្យ​កើត​មុន​។ ការ​លេបថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី​យ៉ាង​ហោច​ណាស់ ២៥ ទៅ​៥០​មី​លី​ក្រាម​អាច​មាន​ប្រយោជន៍​ក្នុង​ការ​បំបាត់​បញ្ហា​អ័រម៉ូន​បង្ក​ការ​កើត​មុន​បាន​។ ជាតិ​ស័​ង្គ​សី​នេះ​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ដែល​អាច​បន្ថយ​ចំនួន​បាក់តេរី​ដែល​នាំ​ឲ្យ​កើត​មុន​បាន​ដែរ​។

ញ៉ាំ​ប្រូ​បាយ​អូ​ទិច​ដែល​មានគុណ​ភាពល្អ
ស្បែក​មនុស្ស​យើង​គឺជា​ចំណាំងផ្លាត​របស់​ពោះវៀន​។ ដូច្នេះ​បើសិនជា​អ្នកមាន​ពោះវៀន​មិនល្អ ឬ​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន​មិន​គ្រប់គ្រាន់​ទេ អ្នក​ទំនងជា​អាច​មាន​បញ្ហា​ស្បែក​ច្រើន​ដូច​ជា ជំងឺ​មុន តាអក និង​ការ​រលាក​ស្បែក​។ ប្រូ​បាយ​អូ​ទិច​ដែល​មានគុណ​ភាពល្អ​នឹង​ល្អ​សម្រាប់​បង្កើន​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន ហើយ​ក៏​ជួយ​ដល់​សុខភាព​ស្បែក​បាន​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង