ប្រជាជន​ចិន​បាន​ជឿជាក់​លើ​ថាមពល​ព្យាបាល​របួស​របស់​យឹ​ន​សឹ​ន​អស់​រយៈពេល​ជាង ២០០០​ឆ្នាំ​មក​ហើយ​។ សម្រាប់​ហេតុផល​ល្អ​ៗ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ឱសថ​បូរាណ​មួយ​នេះ​មាន​ប្រយោជន៍​ក្នុង​ការ​ពង្រឹង​ដល់​មុខងារ​ខួរក្បាល បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្រក​ទម្ងន់​។ វា​ក៏​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភា​ស៊ាំ​ផង​ដែរ​។

យឹ​ន​សឹ​ន​ត្រូវ​បាន​គេ​ស្គាល់​ជា​ពិសេស​ថា ជា​ឱសថ​បូរាណ​ចិន សម្រាប់​ព្យាបាល​បុរស​ដែល​ខ្វះ​ចំណង់​ផ្លូវភេទ​។ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​បញ្ហា​ផ្លូវភេទ​ដែល​បុរស​ជា​ច្រើន​តែងតែ​ជួប​ប្រទះ​ដូច​ជា​៖

បង្កើន​ចំនួន​មេជី​វិត​ឈ្មោល និង​ភាព​មាន​ចលនា​របស់​វា
សារធាតុ​ចម្រាញ​ចេញពី​យឹ​ន​សឹ​ន​ត្រូវ​បាន​ផ្តល់​ឲ្យ​បុរស​ដែល​មិន​អាច​មានកូន​បាន​ទទួលទាន​រាល់ថ្ងៃ​។ រយៈពេល ៣​ខែ​ក្រោយ ចំនួន​មេជី​វិត​ឈ្មោល​របស់​គេ​បាន​កើនឡើង​រហូត​ដល់ ៩៣​ភាគរយ ហើយ​ក៏​ជំរុញ​ដល់​ចលនា​របស់​វា​ផង​ដែរ​។

បង្កើន​ចំណង់​ផ្លូវភេទ
យឹ​ន​សឹ​ន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ តាម​រយៈ​ការ​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ កាលណា​អ័រម៉ូន​នេះ​មាន​កាន់តែ​តិច ចំណង់​ផ្លូវភេទ​នឹង​លែង​សូវ​មាន​។

ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង
ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា យឹ​ន​សឹ​ន​ក្រហម​របស់​កូរ៉េ បាន​ជួយ​ដល់​បុរស​ដែល​មាន​លិង្គ​មិន​ព្រម​ឡើង​រឹង​បាន​រហូត​ដល់ ៤២​ភាគរយ​ក្នុង​រយៈពេល​តែ ៨​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។ វា​ក៏​ជួយ​ពង្រឹង​ដល់​ភាព​រឹង ការ​ស៊ូ​ក​បញ្ចូល​លិង្គ និង​រក្សា​ភាព​រឹង​នោះ​កាន់តែ​យូរ​ផង​ដែរ​។

បង្ការ​ការ​ឆាប់​ចេញ​ទឹកកាម
បុរស​ជា​ច្រើន​បាន​និយាយ​ថា ការ​ប្រើ​ក្រែ​ម​យឹ​ន​សឹ​ន​លាប​ផ្ទាល់​លើ​ក្រពេញ​ប្រូ​ស្តា​ត​ពួក​គេ ឃើញ​ថា​អាច​ជួយ​បង្ការ​ការ​ឆាប់​ចេញ​ទឹកកាម​បាន​។ បើសិនជា​ប្រើ​ផ្សំគ្នា​ជាមួយនឹង​យឹ​ន​សឹ​ន​ផឹក​តែ​ម្តងទៀត​នោះ ក៏​មាន​ប្រយោជន៍​លើ​ការ​ព្យាបាល​ការ​ឆាប់​ចេញ​ទឹកកាម​ដែរ​។ ក្រៅពី​នេះ​យឹ​ន​សឹ​ន​នឹង​ធ្វើ​ឲ្យ​ការ​បាញ់​ទឹកកាម​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។

បន្ថយ​ស្ត្រេ​ស និង​ការ​អស់កម្លាំង
រាល់​ការ​ធ្វើ​សកម្មភាព​លើ​គ្រែ​ភាគច្រើន​តែងតែ​ជួប​បញ្ហា​នឹង​ការ​អស់កម្លាំង​ខ្លាំង និង​ស្ត្រេ​ស​ជាប់​។ យឹ​ន​សឹ​ន​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ភាព​ស្ត្រេ​ស​។ វា​ជួយ​បំបាត់​ការ​ថប់​អារម្មណ៍ ជួយ​ឲ្យ​អារម្មណ៍ល្អ និង​បន្ថយ​ការ​អស់កម្លាំង​ថែម​ទៀត​។

ចូរ​ចាំ​ថា យឹ​ន​សឹ​ន​អាច​នឹង​មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត និ​ថ្នាំ​រំលាយ​កំណក​ឈាម​បាន​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​យឹ​ន​សឹ​ន​មិន​គួរ​ណា​ញ៉ាំ​ច្រើន​ជាង ៣​ខែ​ជាប់​គ្នា​ឡើយ​។ ចំពោះ​កម្រិត​នៃ​ការ​ប្រើប្រាស់ យក​ល្អ​គួរតែ​មានការ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ឱសថ​បូរាណ​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង