បង្គា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាហារ​សមុទ្រ​ដែល​មនុស្ស​ភាគច្រើន​តែងតែ​និយម​ចូល​ចិត្ត​ទទួលទាន​។ យ៉ាងណាមិញ បើ​យោង​ទៅ​តាម World’s Healthiest Foods បាន​ឲ្យ​ដឹង​ថា បង្គា​មាន​វីតាមីន A, B, និង E​។ ចំពោះ​ជាតិ​រ៉ែ​វិញ​មាន​ដូច​ជា សេ​ឡេ​ញ៉ូ​ម ផូស្វ័រ ទង​ដែង អ៊ីយ៉ូត និង​ស័​ង្គ​។

អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺថា គ្រាន់តែ​ញ៉ាំ​បង្គា​ក៏​អាច​ជួយ​មនុស្ស​យើង​គ្រប់គ្រង​ទម្ងន់​បាន​ដែរ​។ តាម​រយៈ Heal with Food បាន​ឲ្យ​ដឹង​ថា បង្គា​មាន​ជាតិ​ប្រូតេអ៊ីន ស័​ង្គ​សី វីតាមីន D និង B​។ ជាតិ​ស័​ង្គ​សី​របស់​បង្គា​ជួយ​បង្កើន​កម្រិត​អ័រម៉ូន Leptin ដែល​ជា​អ្នក​ជំរុញ​ដល់​ការ​បង្កើន​ថាមពល​ដល់​រាង​កាយ ចំណង់​អាហារ និង​រក្សា​ជាតិ​ខ្លាញ់​។ ដោយសារ​តែ​វា​មិន​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត ដូច្នេះ​អាហារ​មួយ​នេះ​ជា​ជម្រើស​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ជាតិ​ខ្លាញ់ និង​ទម្ងន់ ​។ បង្គា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក និង​ប្រូតេអ៊ីន​ផង​ដែរ​។ ជាតិ​ទឹក​របស់​វា​ផ្តល់​នូវ​អារម្មណ៍​ញ៉ាំ​ឆ្អែត​បាន​យូរ ដែល​ជា​ហេតុ​នាំ​ឲ្យ​បន្ថយ​ភាព​ឃ្លាន​អាហារ​៕