ស្បែក និយាយ​ចំពោះ​មនុស្ស​ស្រី​ពិតជា​សំខាន់​ណាស់ ព្រោះ​វា​អាច​កំណត់​សម្រស់​របស់​នារី​បាន​ ។ នៅ​ពេល​ដែល​ស្បែក​ស្រអាប់ វា​នឹង​អាច​បំផ្លាញ​សម្រស់​របស់​មនុស្ស​ស្រី​ម្នាក់​នោះ​យ៉ាង​ងាយ​។ ដូចនេះ ប្រសិនជា​អ្នក​ចង់​រក្សា​សម្រស់​អ្នក​ឲ្យ​បាន​គង់វង្ស អ្នក​អាច​ប្រើ​ប្រទាល​កន្ទុយក្រពើ​នេះ​បាន​។ វា​ជា​របស់​ដែល​មាន​តម្លៃ​ថោក ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ស្អាត​ទៀត​ផង​។ តើ​មាន​អ្វី​ខ្លះទៅ ?

ក្នុង​ប្រទាល​កន្ទុយក្រពើ​នេះ មាន​សារធាតុចិញ្ចឹម និង​វីតាមីន ដែល​ល្អ​ចំពោះ​ស្បែក​ជា​ខ្លាំង​។ វា​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ម៉ត់ និង​ស​ ។ ម្យ៉ាងទៀត វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​សក់​អ្នក​ទន់ និង​រលោង​ទៀត​ផង​ ។ ជា​ពិសេស វា​ក៏​អាច​ជួយ​កំចាត់​អង្គែរ​ផង​ដែរ​។ ក្រៅពី​ជួយ​រក្សា​សម្រស់ វា​ក៏​អាច​ជួយ​សម្លាប់​មេរោគ​ផ្សេង​ៗ​បាន​ ។ វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នកមាន​សុខភាព​ល្អ ដំណើរការ​ល្អ​ផង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង