ប្រសិនជាអ្នកចង់បានកូន ក្នុងដំណាក់កាលត្រៀមមានផ្ទៃពោះ អ្នកអាចពិសារបន្លែទាំងនេះបាន ព្រោះអាចជួយកាត់បន្ថយការចាញ់កូនពេលដែលអ្នកមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
- ក្នុងដំណាក់កាលត្រៀមមានកូន អ្នកម្តាយអាចញ៉ាំការ៉ុតខ្លះបាន ព្រោះក្នុងការ៉ុតមានផ្ទុកសារធាតុជាច្រើនដែលអាចជួយអ្នកម្តាយមិនសូវកើតមានអាការៈចាញ់កូនក្នុងពេលពរពោះនោះទេ។ ដូចនេះ អ្នកម្តាយនឹងមិនក្អួតច្រើននោះឡើយ។
- អ្នកម្តាយក៏អាចបរិភោគផ្លែប៉េងប៉ោះបានដែរ ដោយអាចពិសារឆៅ ឬយកទៅចម្អិនក៏បានដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយអ្នកម្តាយ ដោយធ្វើឲ្យរាងកាយអ្នកម្តាយរឹងមាំ។ ជាពិសេស ក៏អាចជួយអ្នកម្តាយឲ្យចៀសផុតពីអាការៈទល់លាមកផងដែរ។
- ស្ពែបូកគោ អ្នកម្តាយអាចពិសារក្នុងពេលត្រៀមមានផ្ទៃពោះបាន ព្រោះក្នុងពេលដែលអ្នកពរពោះ នឹងធ្វើឲ្យអ្នកម្តាយអាចចៀសផុតពីអាការៈខ្វះឈាម ព្រមទាំងជួយរាងកាយអ្នកម្តាយមិនឲ្យខ្វះសារធាតុចិញ្ចឹមដើម្បីចិញ្ចឹមកូនក្នុងផ្ទៃនោះឡើយ៕