ការ​បំបៅ​ដោះ​កូន​មិន​គ្រាន់តែ​ជា​វិធី​ផ្តល់​ជីវជាតិ​ដល់​ទារក​ទេ តែ​វា​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្កើត​ជា​ចំណង​ទំនាក់ទំនង​ខាង​ផ្លូវចិត្ត​រវាង​ម្តាយ និង​កូន​ដែរ​។ នៅ​ពេល​ទារក​បៅដោះ គេ​អាច​នឹង​បៅ​តាម​ពីរ​របៀប នោះ​គឺ​បៅ​បាន​ទឹកដោះ ឬ​បៅ​មិន​បាន​ទឹកដោះ​។ ប៉ុន្តែ​នៅ​ពេល​កូន​បៅ​ដោយ​ប្រើ​ដប​ទឹកដោះគោ គេ​ពិតជា​អាច​បៅ​បាន​ទឹកដោះ​ហើយ​។ ប៉ុន្តែ​បើសិនជា​កូន​បៅដោះ​ម្តាយ ទឹកដោះ​នឹង​បន្ត​ចេញ​រហូត​ទោះបីជា​គេ​មិន​ចង់​បៅ​បន្ត ក៏​នៅ​តែ​បៅ​ដែរ​។ ទារក​ចូល​ចិត្ត​ជញ្ជក់​ណាស់ ហើយ​ក៏​មាន​ហេតុផល​ជា​ច្រើន​ធ្វើ​ឲ្យ​គេ​ចង់​ជញ្ជក់​ដែរ​ទោះបីជា​មិន​ឃ្លាន​ក៏​ដោយ​។ ទារក​អាច​នឹង​បៅ​ដើម្បី​ផាសុកភាព ឬ​នៅ​ពេល​អស់កម្លាំង ឬ​ឈឺចាប់​។ ការ​បំបៅ​ដោះ​កូន​ក៏​ជា​មធ្យោបាយ​មួយ​ផ្តល់​ផាសុកភាព​ដល់​គេ​ដែរ​។

ការ​បំបៅ​ដោះ​កូន​គឺជា​របៀប​ដែល​បញ្ជាក់​ថា ធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ផាសុកភាព និង​សេចក្តី​ស្រឡាញ់​។ ប៉ុន្តែ​ហេតុ​អ្វី​បានជា​ទារក​ចេះ​តែ​យំ​ក្រោយ​ពី​បៅដោះ​រួច? រឿង​នេះ​មាន​ន័យ​ថា គេ​មិន​បាន​បៅដោះ​គ្រប់គ្រាន់ ឬ​ក៏​ទឹកដោះ​ធ្វើ​ឲ្យ​គេ​មិន​ស្រួលខ្លួន? មនុស្ស​ជា​ច្រើន​ប្រហែលជា​គិត​ថា នេះ​អាច​ដោយសារ​តែ​អ្នក​មិន​មាន​ទឹកដោះ​គ្រប់គ្រាន់ ឬ​ប្រហែលជា​អ្នក​ត្រូវការ​ប្រើ​ដប​ទឹកដោះគោ​បំបៅ​គេ​បន្ថែម​ទៀត​ក្រោយ​ពី​បៅដោះ​រួច​។ បើសិនជា​កូន​បៅ​ទឹកដោះ​គ្រប់គ្រាន់ ប៉ុន្តែ​នៅ​តែ​យំ​ទៀត តើ​មាន​អ្វី​ខុស​ប្រក្រតី​ទៅ?

  1. ​ទារក​នឿយហត់ ឬ​អស់កម្លាំង​
  2. ​ទារក​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​មានការ​ងឿ​យ​ឆ្ងល់ ដែល​មានន័យ​ថា​ខួរក្បាល​ពួកគេ​កំពុងតែ​លូតលាស់​ច្រើន​ទៅៗ​ដើម្បី​រៀន​អ្វី​ដែល​ថ្មី​
  3. ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​
  4. ​ធ្មេញ​គេ​កំពុងតែ​លូតលាស់ ឬ​ដុះ ដែល​ជាហេតុ​នាំឲ្យ​គេ​យំ​ក្រោយបៅ​រួច​
  5. ​ដោយសារ​តែ​គេ​លឺ​សម្លេង​អ្វីមួយ​ចម្លែក ឬ​គួរឲ្យខ្លាច ឬ​អាច​ដោយសារ​មាន​អ្វី​មួយ​បន្លប់​ភាព​រីករាយ​របស់​គេ​ក្រោយ​ពី​បៅ​រួច​
  6. ​ទារក​ចង់​ភឺ ជាពិសេស​នៅពេល​គេ​អាយុ​បាន ៤ ទៅ​៦​ខែ​
  7. ​លំហូរ​ទឹកដោះ​ដែល​គេ​បៅ​ពី​ដោះ​ម្តាយ​មិន​បាន​ត្រឹមត្រូវ យឺត​ពេក ឬ​លឿន​ពេក​
  8. ទារក​មិន​ចង់​បៅ ឬ​ឈប់​បន្ត​បៅ​ទៀត​
  9. ទារក​ចង់​បៅ​តែ​ដោះ​ម្ខាង​
  10. ​មាន​បញ្ហា​ដុះ​ច្រាំង​ក្នុង​មាត់​
  11. ​តឹង​ច្រមុះ​
  12. ​អណ្តាត​មាន​បញ្ហា​
  13. ​អាឡែ​ហ្ស៊ី​នឹង​ទឹក​ដោះ ឬ​អ្វី​មួយ​នៅ​លើ​ស្បែក​ម្តាយ​
  14. ​បៅ​ច្រើនពេក​។

ខណៈពេល​ដែល​មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើឲ្យ​ទារក​យំ​ក្រោយ​ពី​បៅ​រួច​នោះ ចូរ​ចាំ​ថា បញ្ហា​ទាំងនោះ​មិនមែន​កើត​ឡើង​រហូត​នោះទេ​។ ចូរ​លួង​គេ និង​ធ្វើឲ្យ​គេ​មាន​អារម្មណ៍ល្អ​ឡើងវិញ​តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន​។ រឿង​នេះ​អាច​នឹង​ស៊ី​ពេល​ខ្លះ​ដែរ​ពី ២០​នាទី ទៅ​មួយ​ម៉ោង ឬ​ពីរ​បី​ម៉ោង ប៉ុន្តែ​អ្នក​ក៏​កុំ​ភ្លេច​ឲ្យគេ​បៅ​ដោះ​បន្ថែម​ដែរ​៕