ការ​ឈឺ​សុដន់​ច្រើន ​តែ​កើត​មាន​ជា​ញឹកញាប់​លើ​ស្ត្រី​គ្រប់​វ័យ ​។ ការ​ឈឺ​សុដន់​ក៏​អាច​នឹង​ច្រឡំ​នឹង​ជំងឺមហារីក​ផង​ដែរ​។ មែនហើយ ការ​ឈឺ​សុដន់​អាច​បណ្តាល​មក​ពី​ការ​កើតជា​ដុំ​សាច់​ជា​ច្រើន និង​ការ​រលាក​ក្នុង​សុដន់ ដែល​ជា​សញ្ញា​មួយ​ដែរ​នៃ​ជំងឺមហារីក​សុដន់​។ ខណៈ​ពេល​ដែល​ប្រភេទ​នៃ​ការ​ឈឺ​សុដន់​ផ្សេង​ៗ​ទៀត​មិនមែន​ជា​មហារីក​នោះ តែ​អាច​ដោយសារ​រឿង​អ្វី​ផ្សេង​ទៅ​វិញ​ទេ​។ នៅ​លើ​ពិភពលោក​យើង​នេះ គេ​ប៉ាន់ស្មាន​ឃើញ​ថា ស្ត្រី​ប្រហែលជា ៦៤​ភាគរយ​មាន​បញ្ហា​ឈឺ​សុដន់​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​ជីវិត​។

ខាងក្រោម​នេះ​គឺជា​ប្រភេទ​នៃ​ការ​ឈឺចាប់​នៅ​សុដន់​ដែល​វា​មិន​ទាក់ទង​នឹង​មហារីក​សុដន់​ទេ​៖

១.ឈឺ​សុដន់​ដោយសារ​តែ​ការ​មក​រដូវ​ដែល​វា​កាន់តែ​ធ្ងន់ធ្ងរ​ប្រហែល ២​ស​ប្តា​ហ៍​មុន​ពេល​មក​រដូវ
២.ឈឺ​សុដន់​ដោយសារ​តែ​អាវទ្រនាប់​ពាក់​មិន​បាន​ល្អ
៣.ឈឺ​សុដន់​ដោយសារ​តែ​ការ​វះកាត់
៤.ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​សុដន់​ដែរ​ដូច​ជា Chlorpromazine, Anadrol, Methyldopa និង​ថ្នាំ​ពន្យា​កំណើត
៥.ដុំ​គីស​ធម្មតា​ក្នុង​សុដន់​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​សុដន់​បាន​ដែរ
៦.គីស​ដែល​មានទឹក​នៅ​ខាងក្នុង ដែល​វា​ជា​ប្រភេទ​ដុំ​សាច់​ស្លូត
៧.ការ​រលាក​សន្លាក់​នៅ​ឆ្អឹងជំនី​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​សុដន់​បាន​ដែរ
៨.ការ​រលាក​សុដន់​ដោយសារ​តែ​ស្ត្រី​បំបៅ​ដោះ​កូន​។
ចូរ​ចាំ​ថា រាល់​ការ​ឈឺចាប់​នៅ​សុដន់​ទាំងអស់​មិនមែន​នាំ​ឲ្យ​កើត​មហារីក​នោះ​ទេ តែ​គួរតែ​ទាត់​ចោល​រឿង​នេះ​បាន​តាម​រយៈ​ការពិគ្រោះ និង​ពិនិត្យ​ជំងឺ​ជាមួយ​គ្រូពេទ្យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង