ឪពុក​ម្តាយ​ជា​ច្រើន​ប្រហែលជា​អាច​មើលឃើញ​ទារក​របស់​ខ្លួន​ក្នុង​ផ្ទៃ​លូតលាស់ និង​ធំធាត់​ដោយ​ប្រើ​បច្ចេកវិទ្យា VR 3D នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ក្នុង​ការ​ស្រាវជ្រាវ​មួយ​ដែល​ផ្សំ​ឡើង​ដោយ​ការ​ស្គេ​ន MRI ជាមួយ​រូបភាព អេកូ បង្កើត​បានជា​រូបភាព​ប្រភេទ 3D (Three Dimensional) ជា​លក្ខណៈ VR (Virtual Reality) ជា​ប្រភេទ​រូបភាព​ទារក​តែ​ម្តង ព្រមទាំង​សី​រា​ង្គ​ខាង​ក្នុ​របស់​គេ​ទៀត​ផង​។

ជាមួយនឹង​បច្ចេកវិទ្យា VR 3D ដែល​មាន​រូប​ភេទ​ទារក អាច​ជួយ​ពង្រឹង​ដល់​ការ​យល់​ដឹង​អំពី​លក្ខណៈ​កាយសម្ព័ន្ធ​របស់​ទារក​ទៀង​ផង​។ បច្ចេកវិទ្យា​មួយ​នេះ​អាច​ប្រើប្រាស់​សម្រាប់​គោលបំណង​នៃ​ការ​អប់រំ និង​ជា​បច្ចេកទេស​សម្រាប់​ឪពុក​ម្តាយ​មើលឃើញ​ទារក​របស់​ខ្លួន​ដែល​កំពុង​តែ​នៅ​ក្នុង​ផ្ទៃ​នៅឡើយ​។ រូបភាព​ជា​ប្រភេទ 3D ក៏​អាច​សម្គាល់​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​រូបរាង​កូន​ក្រោយ​ពី​កើត​រួច​ផង​ដែរ​។

ចំពោះ​អ្នក​ប្រើប្រាស់​វា​អាច​ពាក់​ឧបករណ៍ VR នេះ​នៅ​លើ​ក្បាល ដើម្បី​អាច​មើលឃើញ និង​ស្តាប់​លឺ​ចង្វាក់បេះដូង​កូន ហើយ​ក៏​សិក្សា​អំពី​កាយសម្ព័ន្ធ​របស់​ទារក​តាម​រយៈ​ការ​ធ្វើ​ចលនា​ក្បាល​ចុះឡើង​។ ចំពោះ​ឧបករណ៍ VR នេះ​ដែរ ក្រុម​អ្នក​បង្កើត បាន​ប្រើប្រាស់​បច្ចេកវិទ្យា Oculus Rift 2 ជំនាន់​ចុង​ក្រោយ​គេ​បង្អោះ​។

យ៉ាងណាមិញ បច្ចេកវិទ្យា​មួយ​នេះ​ត្រូវ​បាន​ប្រើប្រាស់​រួច​មក​ហើយ​នៅ​ក្នុង​គ្លីនិក​មួយ​នៃ​តំបន់ Rio De Janeiro ដោយ​រក​ឃើញ​ថា​មាន ករណី​ទារក​ខ្លះ​មាន​ភាព​មិនធម្មតា​ផង​ដែរ​។ ក្រុម​អ្នក​ស្រាវជ្រាវ​សង្ឃឹមថា បច្ចេកវិទ្យា​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ឆ្នាំ​ក្រោយ​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង