ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យគូស្នេហ៍មិនសូវឈ្លោះគ្នា។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកមិនឈ្លោះព្រោះរឿងមិនបានការ នោះអ្នកនឹងអាចកាត់បន្ថយការឈ្លោះគ្នា។ ដូចនេះ អ្នកគួរតែចេះប្រើការនិយាយតាមសម្រួល ដើម្បីមិនធ្វើឲ្យរឿងកាន់តែធំឡើង។
  2. គូស្នេហ៍ដែលមិនឈ្លោះគ្នា ជាបុគ្គលដែលចេះសម្តែងអារម្មណ៍របស់ខ្លួនតាមស្ថានភាពដែលត្រូវ ដោយមិនងាយបញ្ចេញផ្តេសផ្តាសឡើយ ទើបអាចកាត់បន្ថយអត្រានៃការមិនត្រូវគ្នាបាន។
  3. ទោះបីជាគេឈ្លោះ ក៏គេមិនលើករឿងចាស់មកនិយាយដែរ ដោយគេប្រើសន្តិវិធីដើម្បីឈ្លោះ ទើបអាចការពារមនោសញ្ចេតនាបានល្អ ហើយមិនសូវកើតមានរឿងដែលធ្វើឲ្យឈ្លោះ។
  4. នៅពេលដែលអ្នកចេះរៀនសូត្រពីការកើតមានជម្លោះ នោះនឹងអាចកាត់បន្ថយអត្រានៃការឈ្លោះគ្នាបានឲ្យមកនៅត្រឹមទាបបំផុត ព្រោះអ្នកទទួលបានបទពិសោធន៍គ្រប់គ្រាន់រួចមកហើយ។
  5. នៅពេលដែលទាំងសងខាងចេះទទួលស្គាល់កំហុសរបស់ខ្លួន នោះបញ្ហាអ្វីក៏អាចដោះស្រាយបានដែរ ដោយមិនងាយឈ្លោះគ្នាឥតប្រយោជន៍ឡើយ។ ដូចនេះ អ្នកអាចធ្វើតាមខាងលើនេះ ដើម្បីការពារអ្នកមិនសូវកើតជម្លោះ៕