មនុស្ស​ស្រី​គ្រប់​គ្នា​គ្មាន​នរណា​ចូល​ចិត្តការ​មក​រដូវ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ភាគច្រើន ​គឺ​គេ​អាច​ទម្លាប់ខ្លួន​នឹង​រឿង​នេះ​បាន ​។ យ៉ា​ណា​មិ​ញ បញ្ហា​មួយ​នេះ​ក៏​គ្រប់គ្រាន់​នឹង​រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការងារ​ផង​ដែរ​ ។ ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​កើតឡើង​ដោយសារ​តែ​ជញ្ជាំង​ស្បូន​ធ្វើការ​កន្ត្រាក់​ដើម្បី​ជម្រុះ​ភ្នាស់ និង​ឈាម​នៅ​លើ​កម្រាល​ស្បូន​ចេញ​មក​ក្រៅ ប៉ុន្តែ​ការ​ឈឺចាប់​នេះ​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ពិបាក​ទ្រាម​ទែ តែ​ក៏​អាច​បណ្តាល​ឲ្យ​ហើមពោះ បែកញើស ល្ហិតល្ហៃ អស់កម្លាំង ឈឺ​សុដន់ ឈឺ​ខ្នង អារម្មណ៍មិនល្អ និង​ពិបាក​រស់នៅ​ផង​ដែរ​ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មានរឿង​ច្រើន​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ដែល​មាន​ដូច​ជា​៖

១. គេង​មិន​គ្រប់គ្រាន់
២. ជា​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ៗ​ពេក
៣. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​អាច​បណ្តាល​ឲ្យ​ថយ​ចុះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម និង​ធ្វើ​ឲ្យ​ឈឺចាប់​កាន់តែ​ខ្លាំង​ក្នុង​ពេល​មក​រដូវ
៤.ជក់បារី
៥. ស្ត្រេ​ស
៦.ចូល​ចិត្ត​ញ៉ាំ​របស់​ផ្អែម​ៗ និង​ប្រៃ​ៗ​ពេក
៧.កង្វះ​លំ​ហាត់ប្រាណ ឬ​ចលនា​រាង​កាយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង