បន្លែជាអាហារសុខភាពល្អមួយដែលគ្រប់គ្នាមិនគួរមើលរំលង! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាភាគច្រើននៃពួកយើងមិនចូលចិត្តទទួលទានបន្លែឡើយ ហើយញ៊ាំវាតិចបំផុតដែលជះឥទ្ធិពលមួយចំនួនលើរាងកាយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh បង្ហាញឱ្យដឹងពីអាការៈដែលបញ្ជាក់ថាអ្នកគួរព្យាយាមបង្កើនការទទួលទានបន្លែ ៖

១. ស្បែកស្រអាប់

ជាតិសសៃក្នុងបន្លែជួយកម្ចាត់រាល់ជាតិពុលដែលបណ្ដាលឱ្យស្បែកប្រែជាស្រអាប់មិនស្រស់ថ្លា។ ម្យ៉ាងវិញទៀតបន្លែក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។

២. ឡើងមុន

កង្វះបន្លែក្នុងរបបអាហារនឹងអាចបណ្ដាលឱ្យស្បែកជួបប្រទះបញ្ហាមុន។ ជាតិសសៃក្នុងបន្លែជួយកម្ចាត់រាល់ជាតិពុល ដូច្នេះប្រសិនបើអ្នកទទួលទានបន្លែមិនបានច្រើនគ្រប់គ្រាន់ទេនោះជាតិពុលនឹងជះឥទ្ធិពលដល់ស្បែក។

៣. អស់កម្លាំងជាប្រចាំ

អ្នកនឹងមានអារម្មណ៍អស់កម្លាំងនិងគ្មានភាពរស់រវើកប្រសិនបើរាងកាយខ្វះនូវជាតិវីតាមីន ក៏ដូចជាជាតិរ៉ែគ្រប់គ្រាន់។ ខណៈដែលប្រភពដ៏ប្រសើរនៃជាតិរ៉ែ និងវីតាមីន គឺបន្លែ។

៤. ខ្សោយការចងចាំ

មិនត្រឹមតែរាងកាយប៉ុណ្ណោះទេដែលមិនសូវសកម្ម ប៉ុន្តែប្រសិនបើអ្នកទទួលទានបន្លែមិនបានគ្រប់គ្រាន់ជាប្រចាំទេនោះសុខភាពខួរក្បាលក៏ត្រូវអន់ថយជាងមុនផងដែរ។ នេះក៏ព្រោះតែការមិនញ៊ាំបន្លែនាំឱ្យខួរក្បាលមិនអាចទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីដំណើរការមុខងារបានត្រឹមត្រូវ។ បន្លែបៃតងមានផ្ទុកសម្បូរទៅដោយវីតាមីនដែលចាំបាច់សម្រាប់សុខភាពខួរក្បាល ពិសេសវីតាមីន b12 ជួយការពារកោសិកាខួរក្បាលដែលធ្វើឱ្យមុខងារនៃខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្សោយការចងចាំ ឬសមត្ថភាពនៃការចងចាំមានលក្ខណៈអន់ថយជាងមុន ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12

៥. ឧស្សាហ៍ឈឺផ្ដាសាយ ឬគ្រុនផ្ដាសាយធំ

ប្រព័ន្ធភាពស៊ាំរាងកាយមិនរឹងមាំអាចបណ្ដាលឱ្យអ្នកងាយនឹងកើតជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយធំ។ ហើយការរួមបញ្ចូលបន្លែក្នុងរបបអាហារអាចជួយឱ្យរាងកាយទទួលបាននូវសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់ ពិសេស គឺវីតាមីន C ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។

៦. ពិបាកនឹងស្រកទម្ងន់

របបអាហារជាកត្តាចម្បងដែលជួយឱ្យអ្នកស្រក ឬកើនទម្ងន់។ អ្នកនឹងពិបាកស្រកទម្ងន់ដែលលើសជាមិនខាន ប្រសិនបើទទួលទានបន្លែមិនបានច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ។ ប្រសិនបើចង់ស្រកទម្ងន់ ចូរព្យាយាមរួមបញ្ចូលបន្លែក្នុងរបបអាហារប្រចាំថ្ងៃ ហើយកាត់បន្ថយ ឬចៀសវាងទទួលទានអាហារសម្បូរខ្លាញ់មិនល្អនិងជាតិស្ករខ្ពស់។ កុំភ្លេចធ្វើលំហាត់ប្រាណផងដង!

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង