នៅក្នុងផ្លែឈើមានសារធាតុចិញ្ចឹមជាច្រើនដែលល្អចំពោះសុខភាពមនុស្សទូទៅ និងស្ត្រីមានផ្ទៃពោះណាស់ ប៉ុន្តែអ្នកត្រូវតែចេះជ្រើសរើសផ្លែឈើមួយចំនួនមកបរិភោគនៅពេលដែលអ្នកមានផ្ទៃពោះ ព្រោះក្រោយពេលដែលអ្នកពិសាររួច វាល្អចំពោះសុខភាពអ្នក និងកូនខ្លាំងណាស់។ ដូចនេះតើមានផ្លែឈើអ្វីខ្លះដែលល្អចំពោះសុខភាពកូនអ្នកទៅ?

ផ្លែប៉ោម

នៅពេលដែលអ្នកមានផ្ទៃពោះ ហើយអ្នកមានអាការៈរាគរូស ទល់លាមក ឬបរិភោគអាហារមិនបាន អ្នកអាចបរិភោគផ្លែប៉ោមបាន នោះវានឹងជួយអ្នកដោះស្រាយបញ្ហាទាំងនោះ ព្រោះនៅក្នុងផ្លែប៉ោមមានវីតាមីនជាច្រើនប្រភេទ ជាងនេះទៅទៀត បើអ្នកតែងតែក្អួត អ្នកក៏អាចបរិភោគផ្លែប៉ោមបានដែរ នោះអ្នកនឹងអាចមានអារម្មណ៍ធូរ ហើយមិនសូវក្អួត ដោយសាតតែផ្លែប៉ោមអាចជួយក្រពះ និងពោះវៀនអ្នកឲ្យដំណើរការបានល្អ។

ផ្លែគីវី

នៅពេលដែលអ្នកមានផ្ទៃពោះ បើអ្នកបារម្ហថានឹងអាចកើតស្នាមអ៊ុចខ្មៅផ្សេងៗលើមុខ អ្នកអាចបរិភោគគីវីបាន ព្រោះវាមានវីតាមីនCដែលអាចធ្វើឲ្យស្នាមទាំងនេះមិនអាចកើតមានលើមុខអ្នក ហើយថែមទាំងអាចធ្វើឲ្យអ្នកមានសម្រស់ស្អាតទៀតផង ប៉ុន្តែចំពោះស្ត្រីដែលមានក្រពះមិនស្រួល អ្នកមិនគួរបរិភោគផ្លែគីវីនេះទេ។

ទំពាំងបាយជូរ

ប្រសិនបើនៅដំណាក់កាលមានផ្ទៃពោះ ហើយសំពាធឈាមអ្នកទាប ឬខ្វះឈាម អ្នកអាចបរិភោគទំពាំងបាយជូរឲ្យបានច្រើន ព្រោះនៅក្នុងទំពាំងបាយជូរមានសារធាតុជាច្រើនដូចជា ដែក និងកាលស្យូម ដែលអាចប៉ូវឈាមអ្នកបាន ហើយទំពាំងបាយជូរថែមទាំងអាចធ្វើឲ្យកូនអ្នកលូតលាស់បានល្អទៀតផង។

ក្រូច

នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកអាចបរិភោគក្រូចបាន ព្រោះវាអាចការពារទារកក្នុងពោះឲ្យមានសុខភាពល្អ ធ្វើឲ្យកូនលូតលាស់លឿន ការពារអ្នកមិនឲ្យមានជំងឺលើសឈាម ជាងនេះទៅទៀត វាអាចការពារអ្នកមិនឲ្យកើតមុនខែទៀតផង។

ក្រូចឃ្វិច

អ្នកអាចបរិភោគក្រូចឃ្វិចបាននៅពេលដែលអ្នកមានផ្ទៃពោះ នោះវានឹងធ្វើឲ្យអ្នកមានសុខភាពល្អ ហើយមិនមានជំងឺផ្សេងៗកើតលើខ្លួនអ្នកឡើយ ព្រោះនៅក្នុងក្រូចមានវីតាមីនជាច្រើន និងសារធាតុជាច្រើនដែលល្អចំពោះសុខភាពអ្នកណាស់៕