បញ្ហាស្នាមខ្សែលើថ្ងាសមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិបំបាត់ស្នាមខ្សែ ឬជ្រួញលើថ្ងាស ៖

១. ទទួលទានទឹកឱ្យបានច្រើន

មួយក្នុងចំណោមវិធីដ៏ងាយនិងប្រសើរបំផុតដើម្បីបំបាត់ស្នាមខ្សែ ឬស្នាមជ្រួញលើថ្ងាស គឺការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗជាប្រចាំ។ វិធីនេះជួយរក្សាសំណើមដល់កោសិកាស្បែក កាត់បន្ថយរូបរាងនៃស្នាមជ្រួញ ឬសញ្ញានៃភាពចាស់តាមវ័យ។ ការទទួលទានក៏ជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយ និងធ្វើឱ្យសម្រស់របស់អ្នកមើលទៅក្មេងជាងវ័យផងដែរ។

២. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្នាមជ្រួញឱ្យបានជាប្រចាំ។

៣. ប្រេងដូង ឬប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងណាមួយក្នុងចំណោមប្រេងទាំងពីរនេះលើស្នាមជ្រួញ ឬស្នាមខ្សែដែលលេចឡើងលើថ្ងាសនៅមុនពេលចូលគេងជាការស្រេច។

៤. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើស្នាមជ្រួញដោយចៀសវាងកុំឱ្យចូលភ្នែក។

៥. ទឹកត្រសក់ស្រស់

កិនត្រសក់ឱ្យម៉ដ្ឋ បន្ទាប់មកលាបល្បាយនេះលើថ្ងាសនេះឱ្យបាន ២ ដងក្នុងមួយថ្ងៃ។

៦. ល្ហុង

បន្ថែមពីលើការទទួលទានអ្នកអាចកិនល្ហុងទុំឱ្យម៉ដ្ឋ រួចលាបវាលើស្នាមជ្រួញដែលលេចឡើងលើថ្ងាស។ លាងសម្អាតចេញនៅរយៈពេល ២០ នាទីក្រោយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង