ថាតើយើងអាចប្រើអ្វីខ្លះមកកក់សក់ជំនួសសាប៊ូកក់សក់បាន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកអាចប្រើដើម្បីកក់សក់ជំនួសសាប៊ូ ៖

១. ម្សៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ចំនួន ១ ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅ ១ ពែង។ សម្រាប់អ្នកដែលមានសក់ក្រាស់និងរួញអាចត្រូវការម្សៅ Baking soda ច្រើនជាងអ្នកដែលមានសក់ស្ដើងនិងស្ងួត។ កូរល្បាយឱ្យរលាយសព្វ សឹមចាក់ចូលដប។ ច្របាច់ល្បាយលើសក់សើម និងកក់ពីគល់ដល់ចុងនៃសក់ ហើយលាងសម្អាតដូចពេលធម្មតា។

២. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ កូរអោយសព្វសឹមប្រើប្រាស់ល្បាយនេះលាងសម្អាតសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ ទុកចោលសម្រាប់រយៈពេលពី​​​ ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៣. ស៊ុត

គោះស៊ុតមួយគ្រាប់ដាក់ក្នុងដបរួចក្រឡុកឱ្យសព្វ។ នៅពេលងូតទឹកចូលចាក់ស៊ុតដែលក្រឡុករួចនោះលើសក់ដែលសើម។ ទុកចោលសម្រាប់រយៈពេលប្រហែល ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើសក់និងស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច។

៥. ទឹកក្រូចឆ្មារស្រស់

លាយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយជាមួយទឹក ២ ពែង រួចចាក់ចូលដប ហើយក្រឡុកឱ្យសព្វល្អ។ ជាបន្តអ្នកត្រូវចាក់ល្បាយលើសក់ ហើយម៉ាស្សាវាសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។

៦. តែ

ឆុងតែ ១ ប៉ាន់ រួចទុកឱ្យចុះត្រជាក់ សឹមចាក់លើសក់ដើម្បីលាងសម្អាតជាការស្រេច។

៧. ប្រេងអូលីវ

បរិមាណដែលត្រូវប្រើប្រាស់ គឺអាស្រ័យលើប្រវែងនៃសក់។ សម្រាប់សក់ខ្លីត្រឹម ១ ស្លាបព្រាបាយនៃប្រេងអូលីវក្ដៅឧណ្ហៗ គឺគ្រប់គ្រាន់ហើយ ប៉ុន្តែសក់វែងអាចត្រូវការប្រេងអូលីវដល់ទៅ ៤ ស្លាបព្រាបាយ។ ដុសម៉ាស្សាប្រេងលើស្បែកក្បាលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង