អាកាសធាតុតែងតែប្រែប្រួលជានិច្ចពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រែពីក្តៅទៅត្រជាក់ ហើយប្រែជាត្រជាក់មកក្តៅ ដោយងាយធ្វើឲ្យអ្នកផ្តាសាយ ហើយរំខានដល់អ្នកខ្លាំងណាស់។ ដូចនេះតើគួរធ្វើដូចម្តេចដើម្បីអាចទប់ទល់នឹងជំងឺផ្តាសាយនេះបាននោះ?
1. អ្នកអាចយកទឹកក្តៅអ៊ុនៗមកត្រាំជើងបាននៅរៀងរាល់ពេលយប់ចំនួន15នាទី ដោយត្រូវឲ្យទឹកលេចម្រាមជើង ទើបអាចការពារអ្នកពីជំងឺផ្តាសាយបាន។ ក្រោយពេលដែលអ្នកត្រាំរួច អ្នកគួរតែជូតឲ្យស្អាតទឹកដែលនៅលើជើងនោះ។
2. អ្នកអាចបរិភោគខ្ទឹមបារាំងឲ្យបានច្រើន ព្រោះវាជាបន្លែដែលអាចធ្វើឲ្យជំងឺផ្តាសាយមិនហ៊ានមកជិតខ្លួនអ្នកទេ។
3. អ្នកអាចយកទឹកអំបិលមកខ្ពុរមាត់រៀងរាល់ព្រឹកនិងយប់បាន។ វាមិនត្រឹមតែការពារការផ្តាសាយទេ ថែមទាំងអាចការពារការកើតពងបែកមាត់ទៀត។ ដូចនេះ អ្នកអាចសាកល្បងប្រើវិធីនេះបាន។
4. អ្នកអាចម៉ាស្សាច្រមុះក៏បានដែរ ព្រោះវាក៏ជាជំនួយអ្នកមិនងាយកើតជំងឺផ្តាសាយផងដែរ។
5. អ្នកក៏អាចផឹកទឹកក្តៅអ៊ុនៗជំនួសទឹកត្រជាក់ដែរ ព្រោះទឹកក្តៅអ៊ុនៗនេះ អាចជួយសម្រួលដល់សុខភាពអ្នកបាន។ ដូចនេះអ្នកអាចអនុវត្តតាមវិធីខាងលើបានដើម្បីការពារការផ្តាសាយ៕