របបអាហារសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់គ្រប់គ្នា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀតចំពោះអ្នកជំងឺទឹកនោមផ្អែម។ របបអាហារល្អមួយអាចជួយគ្រប់គ្រងទម្ងន់និងជាតិស្ករបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖

១. ទំពាំងបារាំង

មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា glutathione ដែលដើរតួនាទីសំខាន់មួយក្នុងការបន្ថយផលប៉ះពាល់នៃជំងឺជាច្រើនរួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។

២. សណ្ដែក

រួមបញ្ចូលទាំងសណ្ដែកខ្មៅ សណ្ដែកស សណ្ដែកសៀង សណ្ដែកខៀវ និងសណ្ដែកក្រហម ជាដើមសុទ្ធតែជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនគ្មានខ្លាញ់ កាបូអ៊ីដ្រាតគុណភាពខ្ពស់ និងជាតិសសៃសុខភាពល្អដែលរក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងជួយឱ្យឆ្អែតបានយូរ។

៣. ផ្លែប៉ោម

មា​នផ្ទុកជាតិស្ករទាបដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតនៃជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ។ ដូច្នេះកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភឡើយ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗច្រើន​បំផុត។

៤. ត្រី

ជាប្រភពដ៏ប្រសើរមួយទៀតនៃប្រូតេអ៊ីនគ្មានខ្លាញ់និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។ អ្នកអាចញ៊ាំត្រីលាយជាមួយបន្លែ ឬសណ្ដែកដើម្បីរក្សាកម្រិតនៃជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់។

៥. ផ្លែបឺរ

មានផ្ទុកសម្បូរទៅដោយខ្លាញ់សុខភាពល្អ monounsaturated ដែលជួយគ្រង់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។

៦. យ៉ាអួរ

ចូរជ្រើសរើសទទួលទានយ៉ាអួរដែលគ្មានផ្ទុកជាតិស្ករបន្ថែមនិងជាតិខ្លាញ់ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនគុណភាពខ្ពស់ដែលជួយទប់ស្កាត់ការឡើងខ្ពស់នៃកម្រិតជាតិស្ករក្នុងឈាម។ អាហារដែលមានផ្ទុកកាល់ស្យូមខ្ពស់ដូចជាយ៉ាអួរក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឱ្យកត់សម្គាល់។

៧. ប្ល៊ូបឺរី

មានផ្ទុកជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមនិងរក្សាកម្រិតត្រឹមត្រូវនៃជាតិស្ករក្នុងឈាម។

៨. គ្រាប់អាល់ម៉ុន

គ្រាប់អាល់ម៉ុនគ្មានជាតិប្រៃ ឬអំបិលផ្ដល់ឱ្យរាងកាបូអ៊ីដ្រាតទាបនិងជាតិខ្លាញ់ល្អ monounsaturated ព្រមទាំងម៉ាញ៉េស្យូមដែលធ្វើឱ្យមុខងារនៃការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង ហើយជួយរក្សាកម្រិតនៃជាតិស្ករក្នុងឈាមកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមផងដែរ។

៩. ការ៉ុត

មិនថាបានចម្អិន ឬទទួលទានទាំងឆៅ ការ៉ុត គឺជាបន្លែមើមដ៏ល្អបំផុតមួយដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សាកម្រិតនៃជាតិស្ករក្នុងឈាម។

១០. បន្លែប្រភេទ cruciferous

រួមមានផ្កាខាត់ណាខៀវ ផ្កាខាត់ណា ស្ពៃក្ដោប និងពន្លកផ្កាស្ពៃជាដើមក្រៅពីមានផ្ទុកសមាសធាតុ sulfur ឬ glucosinolates ខ្ពស់ដែលអាចទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺមហារីក កាត់បន្ថយហានិភ័យនៃជំងឺបេះដូងហើយនោះ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ វីតាមីន A វីតាមីន C និងប៉ូតាស្យូមដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឱ្យកត់សម្គាល់។

១១. ផ្នែកពណ៌សនៃស៊ុត

ផ្នែកពណ៌សនៃស៊ុតជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់គ្រប់គ្រង ឬទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយវាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគ្មានខ្លាញ់គុណភាពខ្ពស់និងកាបូអ៊ីដ្រាតទាប។

១២. ផ្លែត្របែក

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary ដែលជួយព្យាបាលនិងទប់ស្កាត់អាការៈទល់លាមកដែលតែងកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម។ជាតិសសៃ dietary ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឱ្យកត់សម្គាល់។ ត្របែកមានផ្ទុកសម្បូរទៅដោយវីតាមីន A និងវីតាមីន C ផងដែរ៕