ប្រសិនជាអ្នកម្តាយកើតមានអាការៈទល់លាមកក្នុងពេលមានផ្ទៃពោះ គួរតែពិសារអាហារទាំងនេះ ព្រោះវាអាចជួយឲ្យអ្នកបត់ជើងធំស្រួល។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយអាចបរិភោគផ្លែចេកបាន ព្រោះសារធាតុដែលមានក្នុងនោះ នឹងជួយជម្រុញលាមករបស់អ្នកឲ្យចេញមកក្រៅយ៉ាងស្រួល។ ដូចនេះ ពេលដែលអ្នកម្តាយពិបាកបត់ជើងធំ អាចពិសារផ្លែចេកនេះចំនួនមួយទៅពីរផ្លែក្នុងមួយថ្ងៃបាន ឬអ្នកអាចបរិភោគក្នុងពេលមិនទាន់ញ៉ាំអីក៏បានដែរ។
- ក្រោយពេលដែលអ្នកម្តាយក្រោកពីគេង អាចញ៉ាំទឹកឃ្មុំបាន ព្រោះវាអាចជួយអ្នកឲ្យងាយស្រួលបត់ជើងធំដូចគ្នា។ ដូចនេះ អ្នកម្តាយអាចយកទឹកឃ្មុំចំនួន៦០ក្រាម ទៅលាយជាមួយទឹកមួយកែវ ហើយកូរឲ្យសព្វញ៉ាំបាន។ អ្នកម្តាយអាចពិសារមួយកែវជារៀងរាល់ថ្ងៃបាន ព្រោះវាអាចជួយអ្នកមិនឲ្យទល់លាមកនោះទេ។
- ក្រោយពេលដែលអ្នកម្តាយក្រោកពីគេង អាចញ៉ាំទឹកលាយជាមួយអំបិលបន្តិច ក៏អាចជួយកាត់បន្ថយអាការៈទល់លាមកផងដែរ។
- អ្នកម្តាយអាចបរិភោគអាហារដែលមានផ្ទុកសារធាតុសរសៃដូចជា ផ្លែគីវី ទំពាំងបាយជូរ ដំឡូងផ្អែម ឬពោតជាដើម ព្រោះសុទ្ធតែជាអាហារដែលធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំទាំងអស់៕