ការមានផ្ទៃពោះ៩ខែទើបកើតពិតជាលំបាកណាស់ ហើយនៅខែនីមួយៗ អ្នកត្រូវតែប្រយ័ត្នទាំងអស់ ព្រោះបើមិនប្រុងប្រយ័ត្នគ្រប់ខែទេ អ្នកអាចបាត់បង់កូននៅខែណាមួយជាមិនខាន ហើយជួនកាលអាចធ្វើឲ្យប៉ះពាល់សុខភាពអ្នក និងកូនទៀតផង។ ដូចនេះនៅខែទី៤ តើអ្នកគួរតែប្រយ័ត្ននូវអ្វីខ្លះ?
1. នៅពេលដែលអ្នកមានផ្ទៃពោះ៤ខែ មានន័យថាកូនលូតលាស់បានគ្រប់ហើយ ដូចនេះអ្នកត្រូវតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹមឲ្យបានច្រើន មានប្រូតេអ៊ីន កាលស្យូម ដែក និងវីតាមីនផ្សេងៗឲ្យបានច្រើន ហើយមិនត្រូវរើសអាហារទេ នោះកូនអ្នកនឹងអាចលូតលាស់កាន់តែល្អក្នុងផ្ទៃអ្នកជាមិនខាន។
2. អាហារដែលអ្នកបរិភោគត្រូវតែមានតុល្យាភាព ហើយអ្នកត្រូវតែបរិភោគតិច ប៉ុន្តែច្រើនពេល ហើយមិនត្រូវបរិភោគអាហារដែលផ្អែមពេកឡើយ ហើយអាហារដែលធ្វើឲ្យក្តៅក្នុងក៏មិនត្រូវបរិភោគដែរ ជាពិសេសគឺអាហារដែលបំពងខ្លាញ់។
3. អ្នកមិនត្រូវបរិភោគអាហារដែលប្រៃពេកទេ ហើយមិនត្រូវបរិភោគម្ទេស កាហ្វេ និងតែដែលក្រាស់ជាដើម ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់សុខភាពអ្នក និងកូនអ្នកបាន។
4. នៅពេលដែលអ្នកមានផ្ទៃពោះចំនួន៤ខែ អ្នកអាចនឹងកើតមានជំងឺខ្វះឈាមណាស់ ដូចនេះអ្នកត្រូវតែបរិភោគអាហារដែលមានជាតិដែកច្រើន នោះអ្នកនឹងអាចចៀសផុតពីជំងឺនេះបាន។
5. នៅពេលដែលអ្នកមានផ្ទៃពោះចំនួន៤ខែ អ្នកងាយនឹងបែកញើសខ្លាំងណាស់ នោះមេរោគអាចឆ្លងចូលទៅក្នុងរាងកាយអ្នកយ៉ាងងាយ ដូចនេះអ្នកត្រូវតែងូតទឹកសម្អាតខ្លួនឲ្យច្រើន ហើយមិនត្រូវងូតយូរទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពបាន។
6. អ្នកត្រូវតែមានទម្លាប់រស់នៅដែលល្អ ដោយត្រូវតែគេងឲ្យគ្រប់ ហើយអ្នកអាចហាត់ប្រាណដើម្បីធ្វើឲ្យសុខភាពអ្នក និងកូនរឹងមាំបាន។
7. ចុងក្រោយ អ្នកត្រូវតែរក្សាចិត្តអ្នកឲ្យសប្បាយ មិនត្រូវគិតច្រើន ពិបាកចិត្តច្រើន ភ័យច្រើន ឬបារម្ហច្រើននោះទេព្រោះវាសុទ្ធតែជាទង្វើដែលអាចធ្វើឲ្យអ្នក និងកូនមានគ្រោះថ្នាក់បាន៕