ចង់ឱ្យស្បែកក្បាលនិងសក់មានសុខភាពល្អប្រសើរមិនមែនជារឿងពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិថែរក្សាសុខភាពសក់និងស្បែកក្បាល ៖
១. ផ្កា Chamomile
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមផ្កា Chamomile ក្រៀម ២ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅដាំពុះចំនួន ២ ពែង។ ទុកឱ្យចុះត្រជាក់សិន សឹមត្រងកាកចេញ និងប្រើប្រាស់ទឹកផ្កា Chamomile នេះលាងសម្អាតសក់ដែលទើបកក់រួច។
២. ក្រូចឆ្មារនិងប្រេងដើមតែ
អ្នកអាចកម្ចាត់អង្កែនិងធ្វើឱ្យសក់ភ្លឺរលោងជាមួយរូបមន្តនេះ។ ចូរបន្ថែមទឹកក្រូចឆ្មារស្រស់ ៤ ស្លាបព្រាបាយនិងប្រេងដើមតែ ៥ ដំណក់ក្នុងទឹក ២ ពែង។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើសក់និងស្បែកក្បាល។ លាងសម្អាតចេញតាមក្រោយ។
៣. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ កូរអោយសព្វសឹមប្រើប្រាស់ល្បាយនេះលាងសម្អាតសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៤. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាល និងរងចាំសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមកក់សម្អាតសក់ដូចពេលធម្មតា។
៥. ដើម្បីដោះស្រាយបញ្ហាស្បែកក្បាលស្ងួត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងបន្តិចលើស្បែកក្បាល ក្រោយពេលអ្នកកក់សម្អាតសក់រួច ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកក់សក់កម្រិតស្រាល។ អ្នកក៏អាចលាយប្រេងដូងបន្តិចជាមួយសាប៊ូកក់សក់បន្ទាប់មកកក់សម្អាតសក់ដូចពេលធម្មតាជាការស្រេច៕