នៅពេលដែលកូនបានចំនួនមួយខែ គេតែងតែប្រារព្ធពិធីបង្កក់ខែជានិច្ច ហើយបើតាមជនជាតិចិនវិញ គេនឹងធ្វើពិធីមួយចំនួន តើអ្នកដឹងទេថាមានពិធីណាខ្លះទៅ?
កាត់សក់
នៅពេលដែលកូនបានមួយខែ អ្នកត្រូវតែកាត់សក់ឲ្យកូន ដោយទុកសក់មុខមានរាងជាបួនជ្រុង ព្រោះរាងនេះអាចធ្វើឲ្យកូនមានប្រាជ្ញាឆ្លាតវៃ ថែមទាំងត្រូវតែកោសរោមភ្នែកឲ្យគេ ទើបគេមានរោមភ្នែកដែលស្អាត ហើយវែង។
ខោអាវថ្មី
ក្រោយពេលដែលកាត់សក់ឲ្យកូនរួច អ្នកត្រូវតែយកខោអាវថ្មីដើម្បីស្លៀកពាក់ឲ្យកូន រួមជាមួយស្បែកជើងថ្មីផងដែរ ម្យ៉ាងទៀតត្រូវតែពាក់មួកថ្មីឲ្យគេដូចគ្នា ទើបកូនអាចមានសំណាងល្អជារៀងរហូត។
ដើរលេងទៅក្រៅ
ក្រោយពេលដែលកូនបានមួយខែហើយ អ្នកត្រូវតែនាំគេទៅក្រៅដើម្បីមើលពិភពខាងក្រៅ នោះកូនធំឡើងនឹងមិនខ្លាចមនុស្សចម្លែកឡើយ ហើយមានចិត្តទូលាយ មិនចង្អៀតចង្អល់ ហើយថែមទាំងអាចបំពេញការងារបានល្អទៀតផង និងមានភាពលេចធ្លោលជាងអ្នកដទៃ៕